អុញនោះ ផ្ទុះការវែកញែក! រវាងម្ចាស់ដើម និងអ្នក Cover បន្តបទចម្រៀងមួយនេះ

សិល្ប៖ បទចម្រៀងមួយមានចំណងជើងថា “How about now ” គឺជាកម្មសិទ្ធរបស់លោក ជី ដេវីត យ៉ាងណាមិញបទនេះ ពេលចេញមកដំបូងហាក់មិនសូវជាទទួលបានការគាំទ្រច្រើនប៉ុន្មានទេ ប៉ុន្តែក្រោយពេល កញ្ញា សុខុម រចនា បានយកទៅ Cover ជា Version អកកេស ស្រាប់តែផ្ទុះការគាំទ្រ មានអ្នកចូលចិត្តស្ដាប់ និងទស្សនានៅលើ YouTube រហូតដល់ ៣០ លានដង ធ្វើឲ្យបទនេះល្បីឡើងជាបន្តបន្ទាប់។

ជាក់ស្ដែងមិនមែនតែបទ “How about now ” នេះមួយទេដែលអ្នក Cover ល្បីជាងម្ចាស់ដើមនោះ ប៉ុន្តែក៏នៅមានបទផ្សេងទៀតដូចជាបទ “ផ្លូវទៅផ្ទះម៉ែក្មេក ” ដែលម្ចាស់ដើមគឺ កញ្ញា សោភា ទេពី ក្រោយបទនេះបានចេញ ហាក់បីដូចជាមិនសូវមានអ្នកស្គាល់ និងស្ដាប់ប៉ុន្មានទេ ប៉ុន្តែពេលដែល មាស នីតា បានយកមក Cover ស្រាប់តែក្លាយទៅជាបទមួយ ដែលពេញនិយមស្ដាប់ទៅវិញ នេះអាចបញ្ជាក់បានថាអ្នក Cover ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពជាងម្ចាស់ដើម ។

ពិតណាស់សម្រាប់ម្ចាស់ដើមនៃបទចម្រៀងអាចមានសិទ្ធក្នុងការ បញ្ឃប់ឬ បញ្ជាឲ្យអ្នក Cover លុបចោលនូវបទដែលគេបាន Cover នោះ ដូចបទ “ផ្លូវទៅផ្ទះម៉ែក្មេក ” កញ្ញា សោភា ទេពី ប្រកាសឲ្យ មាស នីតា លុបចេញនូវបទដែលនាងបាន Cover ដោយសារតែបទនេះធ្វើឲ្យ មាស នីតា មានអ្នកស្គាល់ច្រើននិងល្បីជាងខ្លួនដែលជាម្ចាស់ដើម ។

ក្រលេកមកមើល លោក ជី ដេវីត វិញឃើញថា លោកជាតារាចម្រៀង ដែលមានទឹកចិត្តដ៏ទូលាយម្នាក់ផងដែរ ក្រោយអ្នក Cover បានយកទៅច្រៀងឡើងវិញ និងទទួលបានការគាំទ្រខ្លាំងជាង លោកដែលជាម្ចាស់បទ ប៉ុន្តែលោកមិនបានប្រាប់ឬបញ្ជាឲ្យកញ្ញា សុខុម រចនា លុបបទ Cover នោះចេញទេ ខណៈដែលអ្នក Cover បន្តធ្លាប់បានទាមទាឲ្យលោក ដាក់ Credit ឲ្យនាងថែមទៀតផង។

គួររំឭកថា ទង្វើរបស់កញ្ញា សុខុម រចនា ដែលជាបេក្ខភាពកំពុងប្រលងនៅក្នុងកម្មវិធី The voice រដូវកាលទី៣នេះ នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស គឺពិតជាបានធ្វើឲ្យមហាជនមួយចំនួនមិនពេញចិត្តទាល់តែសោះ ត្រឹមជាអ្នក Cover បទ គេសោះ បែរចង់សុំឲ្យម្ចាស់ដើមដាក់ក្រេឌីតឲ្យខ្លួនថែមទៀត នេះជាអកប្បកិរិយាមួយមិនសមរម្យទៅហើយ និងរឿងមួយទៀត ពេលម្ចាស់បទឡើងច្រៀង បានអរគុណដល់អ្នកដែលបានយកបទរបស់ខ្លួនទៅ Cover បន្ត ប៉ុន្តែអ្នកចម្រៀងបន្តបទគេ បែរជាមិនអរគុណម្ចាស់ដើម ទៅអរគុណដល់អ្នកទស្សនា ៣០ លានដងនោះទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង