ក្រោយផ្ទុះរឿង ម្ចាស់ដើម និងអ្នក Cover ស្រាប់តែតារាចម្រៀង ២រូបនេះបានបញ្ចេញមតិបែបនេះ

សិល្ប៖ ថ្មីៗនេះ លោក អ៊ួង សូវិយា បានបង្ហោះសារនៅលើគណនី Facebook របស់ លោក និងបានចោទជាសំនួរជុំវិញរឿងវ៉ាវ ម្ចាស់ដើមបទចម្រៀង និងអ្នកយកទៅCover បន្តដូច្នេះថា “ Original vs Cover តោះជជែកគ្នាលេង ? ប្ដូរគំនិត វែកញែកបែបសិល្បៈ ”។

បន្ទាប់ពីបានសារនោះបានផុសរួចស្រាប់តែ លោក ហេង ពិទូ ក៏បានចូលទៅ Comment ក្នុងផុសនោះថា “បើគ្មាន Original ក៏គ្មាន Cover ពាក្យ Cover =ត្រាប់តាម ” មិនត្រឹមតែប៉ុណ្ណោះលោក ក៏បាន Share ផុសនោះនិងសរសេរថា “ បើរបស់ដើមមិនមាន តើមានអីត្រូវត្រាប់តាម ” ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងទាំងពីខាងលើ បានលើកយកប្រធានបទដែលកំពុងតែក្ដៅនៅលើបណ្ដាញសង្គម Facebook រវាង លោក ជី ដេវីត ជាម្ចាស់បទ “How about now “និង កញ្ញា សុខុម រចនា ជាអ្នកយកទៅ Cover ។

អត្ថបទដែលជាប់ទាក់ទង