គូ ម៉ា ទម្លាយថាខ្លួនធ្លាប់បាក់ទឹកចិត្ត និងចង់បោះបង់ចោលអាជីពសិល្បៈម្ដងៗព្រោះតែ

សិល្ប៖ ថ្មីៗនេះ តារាចម្រៀងសំឡេងស្រទន់រូបនេះ បានបង្ហោះសារនិងទម្លាយពីអារម្មណ៍ពិតក្នុងចិត្តថា ច្រើនឆ្នាំមកនេះលោកធ្លាប់បាក់ទឹកចិត្ត និងស្ទើរតែបោះបង់ចោលអាជីពជាអ្នកសិល្បៈម្ដងៗ នូវអ្វីដែលជាសម្ថតភាពរបស់លោកមាន ព្រោះតែភាពបាក់ទឹកចិត្ត ប៉ុន្តែលោក នៅតែអាចបន្តដើរលើវិថីនេះបានដោយសារតែមានអ្នកគាំទ្រ នៅជួយលើកទឹកចិត្ត អាណិតស្រលាញ់ចូលចិត្តស្ដាប់សំនៀងរបស់ លោក ទាំងនេះជាកម្លាំងចិត្តមួយដែលជម្រុញឲ្យលោក នៅតែបន្តដើរទៅមុខមិនបោះបង់ចោលនូវអ្វីដែលលោកបានកសាងជាច្រើនឆ្នាំមកនេះ ។

បើគិតពីរយៈពេលដែលតារាចម្រៀងសំឡេងផ្អែមរូបនេះ បានប្រឡូកចូលក្នុងវិស័យសិល្បៈប្រមាណជា ១៥ ឆ្នាំហើយ ដោយជំហានដំបូងរបស់ លោក គូ ម៉ា បានចាប់ផ្ដើមចេញពីការប្រឡងចម្រៀងនៅស្ថានីយ៍ទូរទស្ស CTN ក្នុងកម្មវិធី “ ពានតារា” កំឡុងឆ្នាំ ២០០៨ ។

លោក គូ ម៉ា បានបន្តដើរនៅលើវិថីសិល្បៈនេះរយៈពេល ១៥ ឆ្នាំហើយ លោក ក៍ធ្លាប់បានជួបព្យុះជួបភ្លៀង និងរឿងរ៉ាវជាច្រើនផងដែរ ប៉ុន្តែ លោក ក៏ទទួលទីផ្សារការងារសិល្បៈ និងការគាំទ្រ ស្រលាញ់ចូលចិត្តយ៉ាងច្រើនពីមហាជន ។

អត្ថបទដែលជាប់ទាក់ទង