អីយ៉ាស ! នូ ឧសភា ធ្វើបែបនេះដាក់កញ្ញា ស៊ីន យូប៊ីន ( មានវីដេអូ )

សិល្ប៖ ថ្មីៗនេះបានប្រទះឃើញ លោក នូ ឧសភា ច្រៀងបទ “ សុំធ្វើជាមនុស្សដែលនៅក្បែរស្រី ” អមដោយការលេងហ្គីតា ដើរទៅកាន់ កញ្ញា ស៊ីន យូប៊ីន ដែលអង្គុយនៅកៅអីម្ខាង នៃរោងក្នុងកម្មវិធី “ PNN គម្រប់ខួប ៨ ឆ្នាំ ” ហើយ លោក នូ ឧសភា បានទៅអង្គុយជិត ស៊ីន យូប៊ីន និងប្រលែងលេងជាមួយគ្នាយ៉ាងស្និទ្ធស្នាល ។

ខណៈដែល នូ ឧសភា កំពុងតែចម្រៀងដាក់ ស៊ីន យូប៊ីន នោះដែរ ស្រាប់តែធ្វើឲ្យអ្នកដែលចូលរួមក្នុងកម្មវិធីវិធីទាំងអស់ បែរមកមើល និងសើចសប្បាយជាមួយសកម្មភាពពួកគេទាំងពីរនាក់។ សកម្មភាពអ្នកទាំងពីរ ត្រូវបាន ជេននី ដែលជាប្អូនស្រីរបស់ ស៊ីន យូប៊ីន បានយកមកបង្ហោះ និងធ្វើឲ្យអ្នកគាំទ្របានឃើញ ក៏នាំគ្នាសម្ដែងការរំភើប និងសប្បាយចិត្ត ដែលឃើញ idol ទាំងពីរផ្អែមល្ហែមជាមួយគ្នាបែបនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “ PNN គម្រប់ខួប ៨ ឆ្នាំ ” នេះបានធ្វើឡើងនៅមណ្ឌលកុមារកំព្រាគឺ ” មណ្ឌលមែកឈើ” ៕

ទស្សនាវីដេអូ

 

 

 

អត្ថបទដែលជាប់ទាក់ទង