ខាត់ វ៉ៃហាំង និយាយបែបនេះទៅកាន់ Paing ក្រោយសម្ដែងរឿងរួមគ្នាបានមួយរយៈ (មានវីដេអូ)

សិល្ប៖ បន្ទាប់ពីថតរឿង “ប្រុសលក់ខ្លួន” បានមួយរយៈ ពេលនេះក៏បានបញ្ចាប់ការថតរួចរាល់ហើយដែរ ជាមួយគ្នានេះ លោក Paing ត្រូវត្រឡប់ទៅប្រទេស របស់លោកវិញ ឆ្លៀតក្នុងឱកាសនោះ លោក ខាត់ វ៉ៃហាំ ក៏បាននិយាយបែបនេះទៅកាន់ Paing ថា “ល្អក៏ពួកយើង មិនល្អក៏ពួកយើង មិនត្រឹមតែជាដៃគូរល្អទេ យើងក៏ជាបងប្អូនល្អដែរ Mr.Paing ” ថែមទាំងបានបញ្ជាក់ទៀតថា Paing គឺជាមនុស្សដែលស្រួល និងចូលចិត្តអ្វីដែលធម្មតាៗ។

យ៉ាងណាមិញក្រលេកមកមើល Paing Takhon វិញឃើញថាអំឡុងពេលដែលបានថតរឿងនៅ កម្ពុជា លោកបានបង្កើតភាពស្និទ្ធស្នាល ជាមួយក្រុមការងារ ក៏ដូចជាបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏មានន័យ យ៉ាងច្រើនដែលមិនអាចបំភ្លេចបាន។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងមីយ៉ាន់ម៉ា Paing Takhon បានធ្វើដំណើរមកចូលរួមថតខ្សែភាពយន្តខ្នាតធំរឿង “ប្រុសលក់ខ្លួន” នៅកម្ពុជា មួយរយៈពេលហើយ ពេលនេះក៏បានបញ្ចាប់ការថតរួចរាល់ហើយដែរ ដែលក្នុងរឿងមួយនេះក៏មានការចូលរួមសម្ដែងពីតារាល្បីៗដែលមកពីប្រទេស វៀតណាម ថៃ និងជាពិសេសនោះ គឺកំពូលតារាប្រុស ស្រីខ្មែររបស់យើងគឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង លោក ខាត់ វ៉ៃហាំង ផងដែរ ។

ទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង