ផ្ទុះការសង្ស័យថា ខ្មែរមួយជីវិត អាចនឹងបង្ហាញមុខក្នុងកម្មវិធី The Rapper Cambodia

សិល្ប៖ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ យោងតាមរយៈគណនី Facebook របស់លោក ឡេង សុវណ្ណតារា ដែលមានរហ័សនាមថា ខ្មែរមួយជីវិតបានបង្ហោះរូបភាពដែល ម្ចាស់ផលិតកម្មបារមីគឺ កញ្ញា ឡូរ៉ាម៉ម បានទាក់ទងទៅលោកនិងបានភ្ជាប់មកជាមួយសារដូច្នេះថា “ថៅកែBaramey ទើបខលមក what’s next for Khmer1Jivit ???? ប្អូនៗទាយទៅមើល” ។

ជាក់ស្ដែងកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ ២០២៣ នេះដែរស្រាប់តែឃើញ Page ផ្លូវការកម្មវិធី The Rapper Cambodia នេះបានបង្ហោះវីដេអូមួយ ដើម្បីឲ្យមហាជនទស្សទាយថាតើកំពូលតារាចម្រៀងរូបណាដែលជា Coach របស់កម្មវិធីប្រឡងរ៉េបនេះ ស្រាប់ធ្វើឲ្យមហាជនគិតទៅដល់លោក ខ្មែរមួយជីវិត ភ្លាមតែម្ដងដោយផ្អែកទៅលើភស្ដុតាងមួយចំនួនដែលពួកគេបានដឹងខ្លះៗកន្លងមក។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានទិញសិទ្ធនាំចូលកម្មវិធី “The Rapper Cambodia ”នេះដែលមានប្រភពមកពីប្រទេសថៃ ហើយត្រូវបានប្រទេសវៀតណាមទិញសិទ្ធផលិតកម្មវិធីនេះក្រោមឈ្មោះ Rap Viet ហើយកម្មវិធីត្រូវបានចាត់ទុកថាជាកម្មវិធីប្រឡងរ៉េបដ៏ពេញនិយមនៅក្នុងប្រទេសទាំងនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង