ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយឃើញ ឌី សូនីត្តា និង ណាន វីសារ ស្និទ្ធស្នាលជាមួយគ្នាបែបនេះ

សិល្ប៖ ថ្មីៗនេះមហាជនអ្នកលេងនៅលើបណ្ដាញសង្គម Facebook កំពុងតែចាប់អារម្មណ៍ទៅលើទំនាក់ទំនងរបស់តារាប្រុស ស្រី ទាំងពីរនេះដោយបានឃើញអ្នកទាំងពីរណាត់ជួបគ្នាយ៉ាងរ៉ូមែនទិច ដែលធ្វើឲ្យអ្នកគាំទ្របានចែករំលែករូបភាពទាំងនោះ និងបានដាក់ការសង្ស័យទៅលើពួកគេថា កំពុងតែមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។

លើសពីនេះទៀត អ្នកគាំទ្របានក៏បានចូលទៅ Comment អបអរសាទរដល់អ្នកទាំងពីរផងដែរ ព្រមទាំង ចែករំលែក រូបភាពនោះនិងបានដាក់ Caption ថា” អាយុគ្រាន់តែជាតួលេខ​ ខាងស្រីបងខាងប្រុសជាង10ឆ្នាំតើមានអីមិនល្អ មែនអត់ Team ស្រីអាយុបង​ ​គោរព​ការ​សម្រេចចិត្ត Idol Visa Nan ណាន វីសារ Congratulations ថ្ងៃណាត់ជួបលើកដំបូង​ ត្រៀមចូលរោង​ពិភពលោក​នេះ​ ពណ៌ស៊ីជម្ពូល្អណាស់​ Dy Sonita” ។

ក្រលេកមកមើលជីវិតឯកជនរបស់អ្នកនាង ឌី សូនីត្តា វិញជាពិសេសរឿងរ៉ាវស្នេហា ឃើញថាបន្ទាប់ពីទំនាក់ទំនងរបស់អ្នកនាង និង លោក អេឡិច ហ្សូរ៉ា ត្រូវបានដើរមកដល់ផ្លូវបំបែក នេះគឺជាលើកទីមួយហើយដែលឃើញតារាស្រីរូបបានបង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយ និងកម្លោះសង្ហារ ណាន វីសារ បែបនេះ ។

អត្ថបទដែលជាប់ទាក់ទង