ស្រីស្អាតព្រះកាយច័ន្ទ ព្រោះតែចង់សម្រេចបំណងលោកឪពុក សុខចិត្តធ្វើរឿងមិននឹកស្មានដល់នេះ

សិល្បការិនី កញ្ញា ព្រះកាយច័ន្ទ ធ្លាប់មានឈ្មោះល្បីនៅក្នុងវិថីសិល្ប ទាំងការសម្តែង ដើរម៉ូដ និងការច្រៀងរបស់នាង គឺមានការទទួលស្គាល់ និងមានប្រជាប្រិយភាពគួរឲ្យគាត់សម្គាល់រួចហើយ និងអ្នកសិល្បដូចគ្នា ភាគតិចណាស់ដែលមានអ្នកមិនស្គាល់ពីកេរ្តិ៍ឈ្មោះរបស់នាង ប៉ុន្តែដោយសារចង់សម្រេចបំណងលោកឪពុក ក៏សម្រេចចិត្តចូលរួមប្រលងចម្រៀង The Voice រដូវកាលទី៣ និងបានបង្ហាញវត្ថមាន ក្នុងវគ្គ Blind Audition កាលពីយប់មិញនេះ ពិតជាធ្វើឲ្យគណកម្មការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅក្នុងកិច្ចសម្ភាសន៍មុននឹងឡើងបកស្រាយបទចម្រៀង ព្រះកាយច័ន្ទ ត្រូវបាននិយាយទាំងអួលដើមករ ខណៈពិធីការិនី កែវ ចាន់និមល សួរថា ជាអ្នកសិល្បស្រាប់ហើយ ហេតុអ្វីត្រូវមកប្រលងកម្មវិធីនេះទៀត? នាងឆ្លើយថា ព្រោះចង់សម្រេចបំណងលោកឪពុក ព្រោះពេលដែលលោកនៅមានជីវិត លោកឪពុកនាងបាននិយយថា ទោះកូនល្បីប៉ុណ្ណាក៏ដោយ បើសំឡេងកូនច្រៀងពីរោះ កូនត្រូវតែឡើងប្រលងចម្រៀង ឥឡូវនេះនាងបានសម្រេចបំណងលោកឪពុកហើយ។

ព្រោះកាយច័ន្ទ ជាសិល្បការិនី មានរូបសម្រស់ស្អាត ទាំងកម្ពស់ ទម្រង់មុខជាស្ត្រីខ្មែរ មានទេព្យកោស្យច្រើនទម្រង់ នៅក្នុងវិថីសិល្ប ជាពិសេសផ្នែកចម្រៀង ហើយការហកចូលសិល្បក៏មានរយៈពេលយូរក្រាស់ក្រែលដែរ ខណៈពេលនេះនាងមានវ័យ ២៨ឆ្នាំផងដែរ បើតាមការបញ្ជាក់នៅក្នុងកម្មវិធី The Voice រដូវកាលទី៣ ក្នុងវគ្គ Blind Audition កាលពីយប់មិញនេះ។

ស្រីស្អាត ព្រះកាយច័ន្ទ ធ្លាប់មានព័ត៌មានផ្សាយថា នាងមានបុរសអ្នកមានលុយ យកឡានទំនើប និងយកកូនសោប្រគល់ដល់ផ្ទះផងដែរ ឲ្យតែនាងព្រមរួមរស់ជាមួយបុរសអ្នកមានលុយនោះ និងស្ម័គ្រចិត្តធ្វើជានារីកំណាន់របស់គេ ប៉ុន្តែរឿងនេះ ត្រូវបាននាង បដិសេធមិនទទួលយក ដោយចាត់ទុកវត្ថុក្រៅខ្លួនទាំងនោះ មិនស្មើនិងកេរ្តិ៍របស់នាងនោះទេ ហើយក៏មិនអាចធ្វើរឿងមួយនេះផងដែរ អំឡុងពេលឪពុកនាងនៅមានជីវិតនៅឡើយ។

គួររំឮកថា ព្រះកាយច័ន្ទ មិនទទួលបានជោគជ័យឡើយ សម្រាប់ការបកស្រាយបទចម្រៀងយប់មិញនេះ ខណៈនាងបានលើកយកបទ “មួយលានឆ្នាំ” ពេលបើកឆាកភ្លាម ធ្វើឲ្យទស្សនិកជនស្រែហូរខ្លាំង និងផ្តល់សញ្ញាឲ្យគណកម្មការទាំងបួន ចុចប៉ូតុងទៅវគ្គបន្តទៀត ប៉ុន្តែសំណាងមិនល្អ នាងមិនទទួលបានការចុចប៉ូតុងពី Coach ម្នាក់ណាមួយឡើយក្នុងចំណោម Coach ទាំងបួននាក់ រួមមាន ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ និងពេជ្រ សោភា តែអ្វីដែលនឹកស្មានមិនដល់នោះ គណកម្មការបង្វិលកៅមក ឃើញនាងហើយ ភ្ញាក់ផ្អើលខ្លាំងតែម្ដង៕

 

អត្ថបទដែលជាប់ទាក់ទង