កក្កដា សោភ័ណ្ឌ គ្រងតំណែងជា Miss Fabulous Cambodia មិនបានប៉ុន្មានផងស្រាប់តែជួបរឿងនឹកស្មានមិនដល់
សិល្ប៖ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ នេះ Page ផ្លូវការរបស់កម្មវិធី Miss Fabulous Cambodia បានប្រកាសថានិងដកហូតតំណែងចេញពី កក្កដា សោភ័ណ្ឌ វិញហើយក្រោមមូលហេតុនេះ ។
យោងតាម Page ផ្លូវការរបស់កម្មវិធី Miss Fabulous Cambodia បានលើកឡើងថាដោយសារតែ កក្កដា សោភ័ណ្ឌ មិនបានបំពេញតាមគោលការណ៍របស់ក្រុមហ៊ុន ដែលបានដាក់ឲ្យអនុវត្តន៍ ហើយក្រុមហ៊ុនក៍បានប្រកាសឲ្យ កក្កដា សោភ័ណ្ឌ ប្រគល់ ម្គុដ ពាន និងឈៀង ត្រឡប់មកវិញផងដែរ ជាមួយគ្នានេះក្រុមហ៊ុន Jack Pro International Model ក៏បានបញ្ជាក់ថា “ ការដកហូតតំណែងនេះគឺធ្វើឡើងទៅតាមគោលការណ៍របស់កម្មវិធី Miss Fabulous Cambodia តែប៉ុណ្ណោះ ”។
គួរំឭកផងដែរថា កក្កដា សោភ័ណ្ឌ ទើបតែទទួលបានការចាត់តាំងជាតំណែង Miss Fabulous Cambodia កាលពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០២៣ ប៉ុន្តែមកដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ នេះគេត្រូវបានដកហូតតំណែងនោះចេញវិញហើយ ។