ផ្អើលទាំងយប់ ! ក្រោយក្រុមហ៊ុនផលិតចម្រៀងរបស់ ប៊ុត សីហា ប្រកាសសុំជំនួយពីប៉ូលិស ព្រោះជួបរឿងដែលស្មានមិនដល់

សិល្ប៖ កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ នេះបានឃើញ Page FANS MEDIA ដែលមានគេស្គាល់ថាជាក្រុមការងារផលិតចម្រៀងរបស់ លោក ប៊ុត សីហា បង្ហោះសារដូច្នេះថា ៖

បងប្អូន សុំលេខទូរស័ព្ទប៉ូលិសក្នុងក្រុងសៀមរាប សាលាកម្រើកបន្តិចបានទេបងប្អូនសៀមរាប ពួកគាត់កំពុងរង់ចាំឡានពួកយើង ថតចប់ជាង ២០ ម៉ូតូ សុំមួយមក ក្មេងស្ទាវកំពុងស្ទាក់វាយ ។

គួរបញ្ជាក់ផងដែរថាក្រុមការងាររបស់ FANS MEDIA និងលោក ប៊ុត សីហា បានទៅថត MV បទចម្រៀងថ្មីនៅខេត្តសៀមរាប បន្ទាប់ពីថតចប់ បែរជាជួបរឿងស្មានមិនដល់ទៅវិញ ដោយក្រុមការងារបានបញ្ជាក់ និងអះអាងថា មានក្មេងស្ទាវមួយក្រុមកំពុងតែចាំស្ទាក់វាយ ទើបក្រុមការងារបង្ហោះសារបែបនេះដើម្បីសុំជំនួយពីមហាជន ៕

អត្ថបទដែលជាប់ទាក់ទង