សាច់ញាតិលោក បឺត សំរេច បញ្ចាក់ច្បាស់ហើយថា លោកពិតជាកូនប្រុសលោកតាស៊ិន ស៊ីសាមុត
សិល្ប៖ បើយោងតាមការលើកឡើងរបស់ម្តាយចិញ្ចឹមលោក បឺត សំរេច បានឲ្យដឹងថា លោក បឺត សំរេច គឺពិតជាកូនបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ា ដែលមិនបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពិតមែន ហើយលោកយាយ ក៏បានបន្តទៀតថា លោកតា ស៊ិន ស៊ីសាមុត ពិតជាធ្លាប់បានទៅតាមលោកស្រី ធីម វិជ្ជរ៉ា និងសុំយកកូន មកមើលថែចិញ្ចឹមបីបាច់មែន ប៉ុន្តែដោយសារតែចិត្តខឹងខ្លាំងធ្វើឲ្យ លោកស្រី ធីម វិជ្ជរ៉ា មិនព្រមត្រឡប់មកពីប្រទេសឡាវវិញជាមួយគ្នានោះទេ បន្ទាប់ពីសម្រាល់កូនប្រុសហើយ លោកស្រីក៏បានទុកកូននៅជាមួយបងស្រីឲ្យមើលថែជំនួស ហើយក៏បានចាកចេញពីលោក បឺត សំរេច តាំងពីអាយុ ៧ ខែម្ល៉េះ។
យ៉ាងណាមិញជុំវិញនៃការលាក់ប្រវិត្តរបស់ លោក បឺត សំរេច នេះដែរ ដោយសារម្តាយចិញ្ចឹមបានយល់ថា ពេលកន្លងមកលោក នៅក្មេងនឹងមានអាយុតិចពេក ទើបមិនចង់ឲ្យដឹងអំពីរឿងទាំងនេះ ព្រោះក្លាយថាលោកត្រូវពិបាកចិត្តនិងគិតច្រើនព្រមទាំងខ្មាស់អ្នកនៅជុំវិញខ្លួនដែលដឹងថាលោកគឺជាកូនឥតខាន់ស្លា ហើយសូម្បីតែលោកស្រី ធីម វិជ្ជរ៉ា ជាម្ដាយបង្កើតក៏បានផ្ដាំផ្ញើបងស្រីថាមិនឲ្យប្រាប់ការពិតនេះទៅកាន់លោកដែរ ។
គួរបញ្ជាក់ផងដែរថា ម្តាយចិញ្ចឹមរបស់លោក បឺត សំរេច បានសម្រចចិត្តប្រាប់រឿងរ៉ាវនៃប្រវត្តិពិត ឲ្យលោកបានដឹងក្នុងអំឡុងពេលដែលលោកមានអាយុប្រហែលជា ១៤ – ១៥ ឆ្នាំ ដោយយល់ថាអាយុប៉ុណ្ណឹងលោកអាចយល់ដឹងបានច្រើនហើយ ចំណែកឯលោកយាយក៏មិនលាក់បាំងរឿងនេះតទៅទៀតនោះទេ ។