ក្រោយផ្ទុះការប៉ះសម្ដីគ្នាខ្លាំងៗជាមួយនិង វណ្ណដា ពេលនេះ Hara Yuth ចេញមកបកស្រាយហើយ
សិល្ប៖ លោក Hara Yuth បានលើកឡើងថា លោកបានចូលទៅញ៉ាំបបរនៅហាងមួយកន្លែង អំឡុងពេលដែលលោកកំពុងញ៉ាំនោះក៏បានជួបជាមួយនិង សង្ហា ដែលជាមិត្តភក្តិរបស់ វណ្ណដា មួយសន្ទុះក្រោយមក វណ្ណដា ក៏បានដើរមកក្នុងហាងដែរ ហើយក៏បានឡើងទៅអង្គុយនៅតុខាងលើ ស្របពេលនោះលោក Hara Yuth ក៏បានញ៉ាំបបររួចថាបម្រុងនិងចេញពីហាង ស្រាប់តែមិនដល់ ៥ នាទីផង វណ្ណដា និង សង្ហា បានចុះមក ហើយដើរមកកាន់តុលោកទាំង វណ្ណដា មានសភាពស្រវឹងខ្លាំង និងបានចង្អុលមុខ ព្រមទាំងបានសួរថា “ Brother brother មាននិយាយអីពីខ្ញុំអត់? មាននិយាយអីដែលពាក់ព័ន្ធនិងអាវ បូកគីឡូ ខ្ញុំអត់ ? ព្រោះខ្ញុំមានភស្តុតាងដែល Brother បាន add story និយាយពាក់ព័ន្ធ អាវ បូកគីឡូ របស់ខ្ញុំ ” ។
បន្ទាប់ពីទទួលបានសំណួរពី វណ្ណដា ហើយលោក Hara Yuth ក៏បានឆ្លើយតបទៅវិញថា លោកពិតជាបាន add story និយាយពាក់ព័ន្ធ និងអាវ បូកគីឡូ របស់ វណ្ណដា ពិតមែនដោយសារតែមាន Fan របស់លោកបានឆាតមកសួរជាច្រើនលើកច្រើនសារពេក ថាបើចង់បានអាវ បូកគីឡូ ហ្នឹងតើគួរធ្វើយ៉ាងម៉េច ហើយទិញតាមណា តើអាចជួយទិញឲ្យបានដែរអត់ ដោយសារតែធុញទ្រាន់ និងសំណួរទាំងនេះខ្លាំងពេកលោកក៏បានសម្រចចិត្តAdd story ដោយសសេរថា” ឈប់សួរខ្ញុំអំពីអាវបូកគីឡូទៀត ពីព្រោះខ្ញុំមិនមែនជាអ្នកលក់នោះទេ ហើយក៏ដឹងច្បាស់ដែរថាខ្ញុំនៅខាងណា ” ជាមួយគ្នានេះលោក Hara Yuth ក៏បានបញ្ជាក់ទៀតថាមិនបាននិយាយអាក្រក់អ្វីពីអាវបូកគីឡូរបស់ វណ្ណដា នោះទេ គ្រាន់តែចង់ប្រាប់ទៅកាន់អ្នកដែលឆាតមកសួរលោកប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា វីដេអូដែលបានបែកធ្លាយជម្លោះរវាង Hara Yuth និង វណ្ណដា នេះបានកើតឡើងនៅហាងបបរមួយកន្លែងកាលពីយប់ថ្ងៃទី ១៨ ឆ្លងចូល ទី១៩ ខែ មិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ។