ផ្ទុះការវែកញែកខ្លាំង ក្រោយនារីរាំរបាំបុរាណម្នាក់ បានទម្លាយថាខ្លួនសម្ដែងទាំងបង្ខំចិត្ត ក្នុងបទចម្រៀងមួយនេះ

សិល្ប៖ ថ្មីៗនេះបានឃើញគណនី Facebook ឈ្មោះ Pony Da បាន Comment ឆ្លើយឆ្លងជាមួយនិងអ្នកគាំទ្រផ្សេងៗទៀត នៅក្នុង Post របស់តារាចម្រៀងរ៉េបលោក ជី ដេវីត ដោយប្រើពាក្យសម្ដីមិនសមរម្យដូច្នេះថា “សម្ដែងដើម្បីវប្បធម៌ មិនពេញចិត្តបុគ្គល ” ហើយនាងក៏បានបញ្ជាក់ទៀតថាខណៈដែលខ្លួនកំពុងតែសម្ដែងបទ “មហានគរ” ដោយទឹកមុខញញឹមនិងសប្បាយរីករាយនោះ គឺជា Fake feeling ទេ ។

លើសពីនេះទៀតគណនី Facebook ខាងលើក៏បាន Share ការ Post របស់លោក ជី ដេវីត និងបានដាក់ Caption ថា “កំពូលតារាច្រណែន និងរោគចិត្តស្រុកខ្មែរ គេល្បីឡើងពេញពិភពអភិជន និងពិភពលោកហើយ គេមិនទៅប៉ះពាល់អម្បូរច្រណែនអ្នកមុននោះទេ ” និងប្រើពាក្យសម្ដីមិនសមរម្យមួយចំនួនទៀតផងដែរ តែយើងសុំមិនលើកយកមកនិយាយ ។

គួរបញ្ជាក់ផងដែរថានារីរាំរបាំ Pony Da បានចូលរួមសម្តែងបទ “មហានគរ” របស់តារារ៉េបល្បីឈ្មោះលោក ជី ដេវីត កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់រវាងជម្រើសជាតិកម្ពុជា ប៉ះគ្នាជាមួយនិង បង់ក្លាដែស នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាពេលកន្លងទៅនេះ ។

អត្ថបទដែលជាប់ទាក់ទង