ដឹងតែកក្រើកទៀតហើយ ! ពាក់ មី ប្រកាសបញ្ចូលសមាជិកថ្មី ២ រូបនេះ សុទ្ធតែកំពូលតារាចម្រៀង

សិល្ប៖ ថ្មីៗនេះបានឃើញគណនី Facebook របស់លោក ចែម ចាន់រ៉ា ឬហៅនាយ ពាក់មី បានបង្ហោះរូបភាពកំពូលតារាចម្រៀង ២ រូប គឺលោក ជេន និង ថុល សុភិទិ ព្រមទាំងភ្ជាប់មកជាមួយសារថា “ ស្វាគមន៍សមាជិកថ្មី មកកាន់ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ” ។

យ៉ាងណាមិញក្រលេកមកមើលសមាជិកនៅក្នុងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ វិញ ក្រៅពីតារាកំប្លែង តារាសម្ដែង និងកូនប្រុសរបស់លោក ពាក់មី ហើយក៏មានតារាចម្រៀងល្បីឈ្មោះ ២ រូបទៀតផងដែរ គឺលោក ខេម និងលោក គូម៉ា ។

សូមរំឭកថា នៅក្នុងការប្រកាសបញ្ចូលសមាជិកក្រុមបាល់ទាត់ខាងលើនេះដែរ នាយ ពាក់មី ក៏បានប្រកាសស្វែងរក ក្រុមហ៊ុ​ន ម្ចាស់ឧបត្ថម្ភ ដែលអាចឧតម្ថភ្ភ ៥០០០$ ដល់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់លោក គឺមានរៀបចំការប្រកួតម្ដងទៀត ហើយថវិកាទាំងនោះ នឹងប្រគល់ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផាទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង