Da Vikah ក្លាយជា Miss Fabulous Cambodia ជំនួសតំណែងរបស់ កក្កដា សុភ័ណ្ឌ
សិល្ប៖ បន្ទាប់ពីប្រកាសដកតំណែងរបស់ កក្កដា សុភ័ណ្ឌ ហើយស្រាប់តែថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនរបស់កម្មវិធី Miss Fabulous Cambodia បានជ្រើសរើស និងប្រគល់តំណែងឲ្យទៅកញ្ញា Da Vikah ដែលជាអតីតលំដាប់រងទី ៣ នៃកម្មវិធី Miss Queen Cambodia 2023 ដើម្បីតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះដែរក៏មានមហាជនជាច្រើន បានចូលរួមសម្ដែងការសប្បាយចិត្តនិងអបអរសាទរដល់នាង ព្រមទាំងជូនពរឲ្យបវរកញ្ញាភេទទី ៣ រូបនេះឲ្យទទួលបានជោគជ័យក្នុងការប្រកួត និងនាំយកជ័យជំនះមកជូនប្រទេសកម្ពុជា ។
គួររំឭកផងដែរថា កក្កដា សុភ័ណ្ឌ ត្រូវបានកម្មវិធី Miss Fabulous Cambodia ដកហូតតំណែងចេញកាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ ដោយសារតែ កក្កដា សោភ័ណ្ឌ មិនបានបំពេញតាមគោលការណ៍របស់ក្រុមហ៊ុន ដែលបានដាក់ឲ្យអនុវត្តន៍ ៕