ត្រៀមសេដឲ្យហើយទៅ ស៊ូលី ផេង ប្រកាសទម្លាក់ ៤ បទជាប់គ្នា

សិល្ប៖ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៣ នេះ បើយោងតាមគណនី Facebook របស់លោក ស៊ូលី ផេង បានបង្ហោះរូបភាពមួយ ព្រមទាំងភ្ជាប់មកជាមួយសារផ្ដាំទៅកាន់អ្នកគាំទ្រ ឲ្យត្រៀមស្ដាប់បទថ្មីរបស់លោកដែលមានចំនួន ៤ បទ និងចេញនៅចុងខែនេះ ពោលគឺថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣ ។

ដោយបទចម្រៀងថ្មីទាំង ៥ បទរបស់លោកមានចំណងជើងដូចជា បទទី ១ “ វិវត្តន៍ខ្លួន ” បទទី ២ “ យកគួរ ” បទទី ៣ “លំអៀង ” បទទី ៤ “មិនមែនមិត្តភក្តិ ” និងបទទី ៥ “នៅមានថ្ងៃស្អែក ” ក្នុងចំណោមទាំង ៥ បទនេះមាន ៤ បទដែលនឹងចេញក្នុងថ្ងៃតែមួយ ។

គួរបញ្ជាក់ផងដែរថាតារាចម្រៀងសំឡេងផ្អែមរូបនេះត្រូវបាន អ្នកគាំទ្រចាត់ទុកថាជាកំពូលបុរសសោកសៅ ព្រោះគ្រប់បទចម្រៀងដែលលោកបានច្រៀងសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា បែកបាក់ស្នេហា ឈឺចាប់ ដែលឆ្លុះបញ្ជាំងពីជីវិតស្នេហារបស់យុវវ័យនៅក្នុងសង្គមបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង