១០ ចំណុចនេះបញ្ជាក់ថា បឺត សំរេច ជាកូនប្រុសលោកតា ស៊ិន ស៊ីសាមុត ១០០%
សិល្ប៖ សូមរំឭកថយក្រោយបន្តិចជុំវិញរឿងរ៉ាវលេចឮថា លោក បឺត សំរេច គឺជាដំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ខណៈដែលមហាជនជាច្រើនកំពុងលើកយកប្រធានបទដ៏ក្តៅគគុកនេះ មកជជែកវែកញែកគ្នា និងធ្វើការវិភាគព្រមទាំងធ្វើសន្និដ្ឋានទៅលើរូបរាង មុខមាត់ សំឡេងរបស់លោក បឺត សំរេច ថាពិតជាដូចលោកតា ស៊ិន ស៊ីសាមុត ផងដែរ។
លោក ប៊ីន យ៉ាន ជាយុវជនសកម្មនៅលើបណ្តាញសង្គមមួយរូប និងជាយុវជនឆ្នើមដែលមានមហិច្ចិតាធំចង់ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតនោះ លោកក៏ មានអំណះអំណាងចំនួន ១០ ចំណុច ដើម្បីបញ្ជាក់ថា លោក បឺត សំរេច គឺជាកូនបង្កើតរបស់ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ១០០ ភាគរយតែម្ដង។
លោកបានសរសេរនៅលើ Facebook ផ្លូវការរបស់លោកថា៖
ទី១-នៅក្នុងបទចម្រៀងមួយបទរបស់លោកតា ស៊ិន ស៊ីសាមុត មានចំណងជើងថា “ វិជ្ជរ៉ាមាសបង ” ដោយឈ្មោះនៅក្នុងចំណងជើងបទចម្រៀងនេះ គឺជាឈ្មោះម្ដាយបង្កើតរបស់លោក បឺត សំរេច។
ទី២-គឺនៅក្នុងបទចម្រៀងមួយទៀតដែលមានចំណងជើងថា “ បុប្ផាកំពង់ហាវ ” ដែលកំពង់ហាវនេះ គឺជាឈ្មោះស្ទឹងមួយ ស្ថិតនៅខត្តកំពង់ឆ្នាំង ដោយលោកតា ស៊ិន ស៊ីសាមុត បានចម្រៀងអំពីអ្នកគ្រូពេទ្យម្នាក់ចុះជួយអ្នកស្រុក ដែលអាចសម្គាល់បានថា លោកតា ច្រៀងអំពីអ្នកស្រី ធីម វិជ្ជារ៉ា ដែលអ្នកស្រីធ្លាប់ធ្វើជាអ្នកគ្រូពេទ្យនៅទីនោះ។
ទី-៣ ផ្ដោតទៅលើមុខមាត់របស់លោក បឺត សំរេច គឺកាត់ទៅ លោកតា ស៊ិន ស៊ីសាមុត ចូល ៨០ភាគរយហើយ។
ទី-៤ តាមការយល់ដឹងខ្លះអំពីប្រវត្តិរបស់លោកតា ស៊ិន ស៊ីសាមុត គឺគាត់ជាមនុស្សដែលមានទំនាក់ទំនងជាមួយនិងនារីៗ ជាច្រើន ខណៈដែលលោកតា បានចុះទៅធ្វើកិច្ចការជាគ្រូពេទ្យនៅខេត្តកំពង់ឆ្នាំង អាចនឹងលង់ស្នេហ៍ឬជ្រុលជ្រោះជាមួយអ្នកស្រី ធីម វិជ្ជារ៉ា ក៏ថាបាន។
ទី៥-សម្គាល់ទៅលើសំឡេងរបស់លោក បឺត សំរេច គឺស្រដៀងទៅ និងលោកតា ស៊ិន ស៊ីសាមុត ផងដែរ។
ទី៦-អាចបញ្ជាក់បានដោយសារមានសាក្សីរស់ គឺម្ដាយចិញ្ចឹមរបស់លោក បឺត សំរេច និងបានអះអាងថា លោកគឺជាកូនប្រុសរបស់លោកតាពិតមែន។
ទី៧-វីញទាក់ទងជាមួយនិងខ្សែជីវិត ក៏ដូចអាយុរបស់ បឺត សំរេច គឺសមស្រប និងអាចទៅរួចថា ជាកូនរបស់លោកតា ស៊ិន ស៊ីសាមុត។
ទី៨-លោកក៏ជាមនុស្សដែលមានអ្នកស្គាល់ច្រើន ថាតើមានហេតុផលអ្វីដែលលោកត្រូវមកបង្ហាញ បើសិនជារឿងនោះមិនមែនជាការពិត។
ទី៩-បើតាមប្រវត្តិមួយចំនួនរបស់អ្នកស្រី ខាវ ថងញ៉ុត និងចាស់បុរាណ ព្រមទាំងអ្នកសិល្បៈបានគិតថា ៥០ភាគរយទៀតមិនមែនជាការពិត។
ចំណុចទី១០ លោក ប៊ីន យ៉ាន ក៏បញ្ជាក់ថា លោកជឿជាក់មួយភាគរយថា លោក បឺត សំរេច គឺពិតជាដំណក់ឈាមរបស់លោកតា ស៊ិន ស៊ីសាមុត និងស្នើសុំឲ្យកូនស្រីច្បងរបស់លោកតា ស៊ិន ស៊ីសាមុត ដែលមានជីវិតរស់នៅសព្វថ្ងៃ ធ្វើសេត្ត DNA ជាមួយលោក បឺត សំរេច ដើម្បីបញ្ជាក់ឲ្យច្បាស់ថា រឿងពិតបែបណា។
ចំពោះចំណុចចុងក្រោយគឺលោក បឺត សំរេច មានទេពកោសល្យពីកំណើតដែលអាចច្រៀងបានយ៉ាងពិរោះ ដែលមិនធ្លាប់បានរៀន និងហ្វឹកហាត់សំឡេងផង នេះអាចចាត់ទុកថា គឺជារឿងមួយដែលកម្រផងដែរ។
សូមបញ្ជាក់ថា ទោះជាមានការលើកឡើងខាងលើនេះ មានអំណះអំណាង និងគិតតាំងបញ្ជាក់ថា លោក បឺត សំរេច ពិតជាកូនប្រុសបង្កើតរបស់លោតា ស៊ិន ស៊ីសាមុត ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ តាមរយៈព័ត៌មានពីលោក សេង តារា អ្នកស្រាវជ្រាវ និងនិពន្ធ ចងក្រង ចំរៀងពីជំនាន់ចាស់ បានទៅជួបលោកស្រី ខាវ ថងញ៉ុត ដែលជាភរិយាស្របច្បាប់លោកតា ស៊ិន ស៊ីសាមុត បានឲ្យដឹងថា លោកយាយ មិនទទួលស្គាល់ អតីតកីឡាករ បឺត សំរេច ជាកូនរបស់ស្វាមីលោកស្រីយាយឡើយ និងបដិសេធយ៉ាងដាច់អហង្ការថា មិនឲ្យកូនស្រីតែម្នាក់របស់ អ្នកស្រីធ្វើតេស្ត DNA ជាមួយនិងលោក បឺត សំរេច ផងដែរ ដោយយកហេតុផលថា លោកយាយត្រូវការភាពស្ងប់ស្ងៀម និងមិនចង់ទទួលដឹងឮអ្វីនៅនាទីចុងក្រោយរបស់លោកយាយឡើយ៕