ចាន់ សុផានី លេចមុខថតរឿងដំបូងស្រដៀងនឹងជីវិតពិត ខណៈស្ងាត់ពីសិល្បៈជាយូរឆ្នាំ

សិល្ប៖ អ្នកនាង ចាន់ សុផានី បានលេចមុខសម្ដែងនៅក្នុងរឿង “ ឈាមមួយដំណក់ ” ដែលសាច់រឿងទាំងមូល ហាក់ស្រដៀងទៅនឹងជីវិតពិតរបស់អ្នកនាង ដែលធ្លាប់បាននិយាយរៀបរាប់ជាច្រើន អំពីជីវិតរបស់ខ្លួននាពេលកន្លងមក ។

នៅក្នុងសាច់រឿងនេះក៏មានចំណុច ដែលទាក់ចិត្តឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ សាច់រឿងបានឆ្លុះបញ្ចាំងអំពីជីវិតពិតរបស់នាងដែលធ្លាប់បានឆ្លងកាត់ ដែលមានស្វាមីអាយុប្អូនហើយរួមរស់នៅជាមួយគ្នា និងបានទទួលដំណក់ឈាមជាកូនស្រីម្នាក់ ។

ហើយអ្វីដែលកាន់តែពិសេសនៅក្នុងសាច់រឿងមួយនេះ ក៏បានរំលេចនូវឆាកជីវិត និងពេលវេលា ១០ ឆ្នាំដែលអ្នកនាង ចាន់ សុផានី បានជួបទុក្ខលំបាកជាច្រើន សើច យំលាយឡំគ្នា និងត្រូវជាប់ឈ្មោះជាស្រ្តីមេម៉ាយព្រមទាំងមើលថែកូនតែម្នាក់ឯង ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាការយល់ឃើញខ្លះៗពីទស្សនិកជនប៉ុណ្ណោះ ព្រោះថារឿងរ៉ាវស៊ីជម្រៅក្នុងជីវិតពិតជាក់ស្ដែងរបស់អ្នកនាង បែបណានោះក៏មិនអាចដឹងច្បាស់ដែរ គ្រាន់អាចសន្និដ្ឋានទៅតាមអ្វីដែលអ្នកនាងធ្លាប់បាននិយាយប៉ុណ្ណោះ  ។

 

អត្ថបទដែលជាប់ទាក់ទង