ហាមដាច់ខាត! បើនៅតែបន្តផលិតវីដេអូបែបនេះ ក្រសួងវប្បធម៌នឹងចាត់វិធានការក្តៅតែម្ដង

សិល្ប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីណែនាំទៅដល់ ក្រុមដែលបានផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ណាដែលប៉ះពាល់ដល់តម្លៃ សេចក្ដីថ្លៃថ្លូរ វប្បធម៌ ប្រពៃណីជាតិ សិទ្ធិស្ដ្រី និងកុមារ ដែលមានលក្ខណៈ អាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ទាំងនេះត្រូវបានស្ថិតក្នុងការហាមឃាត់ទាំងអស់ ។

ជាមួយគ្នានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជាក់ទៀតថា ក្នុងករណីដែល បុគ្គល ឬក្រុមណាមួយនៅតែប្រព្រឹត្តអំពើ ដូចដែលបានជម្រាបជូនខាងលើរួចហើយនោះ ក្រសួង នឹងសហការជមួយស្ថាប័ន មានសមត្ថកិច្ចដែលពាក់ព័ន្ធ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅតាមបទបញ្ញាត្តិច្បាប់ដែលមានជាធរមាន ។

គួរបញ្ជាក់ផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានធ្វើការណែនាំទៅដល់ក្រុមដែលជាអ្នកផលិតវីដេអូ មិនសមរម្យទាំងប៉ុន្មានចំណុចនេះរួចមកហើយ ប៉ុន្តែអ្នកទាំងនោះហាក់បីដូចជាមិនសហការជាមួយ និងក្រសួងទាល់សោះ ទើបនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានចេញសេចក្ដីប្រកាសជាផ្លូវការនេះ និងអនុវត្តន៍ទៅតាមផ្លូវច្បាប់ជាកំហឹត ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង