ភ្ញាក់ផ្អើល ! ក្រោយតារាសម្ដែង អេង វ៉ាណង ទម្លាយថាខ្លួនកើតជម្ងឺមហារីក

សិល្ប៖ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២៣ នេះអ្នកនាង អេង វ៉ាណង បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញ ពីស្ថានភាពជម្ងឺរបស់អ្នកនាង នៅមន្ទីពេទ្យដោយគេងសម្រាកនៅលើគ្រែ និងបានប្រាប់ថាខ្លួនកំពុងតែមានជម្ងឺមហារីក ជ្រុះសក់ស្ទើរតែអស់ពីក្បាល រហូតសម្រេចចិត្តកោរសក់ចេញតែម្ដង ។

ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យមហាជនរំជួលចិត្តខ្លាំងនោះ គឺអ្នកនាង បានបង្ហោះសារទៅកាន់កូនៗ របស់អ្នកនាងដូច្នេះថា “ ម៉ាក់ខំអស់ពីលិទ្ធភាពហើយ អស់ទាំងកម្លាំងកាយចិត្ត អស់ទាំងលិទ្ធភាពព្យាបាល ម៉ាក់មិនដឹងថាត្រូវទ្រាំបានដល់ពេលណាទេ បើថ្ងៃណាមួយលែងមានម៉ាក់ កូនត្រូវតែមើលថែរខ្លួនណា ” ហើយអ្នកនាង ក៏បានអរគុណទៅដល់អ្នកដែលនៅក្នុងរង្វង់សិល្បៈជាមួយគ្នា និងមហាជនដែលបានសួរសុខទុក្ខអ្នកនាងតាមរយៈ Facebook ផងដែរ ។

គួរបញ្ជាក់ថា អ្នកនាង អេង វ៉ាណង គឺជាតារាសម្ដែងមួយរូបដែលទទួលការគាំទ្រ និងមានប្រជាប្រិយភាព ដោយអ្នកនាងធ្លាប់ចូលរួមសម្ដែងនៅក្នុងខ្សែរភាពយន្តល្បីៗជាច្រើនផងដែរនៅតាមស្ថានីយទូរទស្សន៍ ។

អត្ថបទដែលជាប់ទាក់ទង