តារាចម្រៀង Original Song សំឡេងផ្អែមទាំង ៧ រូបនេះ គ្រប់បទដែលចេញមក ដឹងតែល្បីផ្ទុះហ្មង

សិល្ប៖ នៅសង្គមបច្នុប្បន្ននេះសង្កេតឃើញថា តារាចម្រៀង Original Song ជាច្រើនកំពុងតែប្រកួតប្រជែងគ្នា ក្នុងទីផ្សារកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយពួកគេម្នាក់ៗមានទេពកោសល្យ និងសមត្ថភាពក៏ដូចជាស្ទីលនៃការចម្រៀងរៀងៗខ្លួន មានទាំងបទចម្រៀងបែបមនោសញ្ចោតនា បទបែបសប្បាយៗព្រមទាំងមានដាក់បញ្ចូលជាមួយនិងឧបរណ៍តន្ត្រីបុរាណជាដើម ។

ដោយតារាចម្រៀង Original Song សំឡេងផ្អែមស្រទន់ទាំង ៧ រូបនេះរួមមាន ៖

១.លោក ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ “ បាត់គោចួបស្នេហ៍ ” ហើយកាលពីអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ លោក ក៏បានចេញចម្រៀងមួយបទដែលទទួលបានការគាំទ្រខ្លាំងក្រោមចំណងជើង “ កន្ទ្រឹមខកស្នេហ៍ ” ។


២.លោក លោក ថេណា ម្ចាស់បទ “ ខុសជំនាន់ ” ។

 

៣.លោក ចេន ម្ចាស់បទ “ ពងទា ” ហើយថ្មីៗនេះលោកក៏តែងបទចម្រៀងថ្មីមួយបទផងដែរ ក្រោមចំណងជើង “ ស្រដៀងសង្សា ” ។

៤.លោក នូ ឧសភា ម្ចាស់បទ “ ព្រងើយ ” ។

៥. លោក Noly ម្ចាស់បទ “ មនុស្សអរូប ” ។

៦. លោក Glomyy Vincent ម្នាស់បទ “ ស្ទាក់ស្ទើរ ” ។

៧. លោក ស៊ូលី ផេង ម្ចាស់បទ “ ទំហំស្មេហ៍ ” ហើយលោកក៏បានត្រៀមចម្រៀងចំនួន ៤ បទផងដែរសម្រាប់ឲ្យអ្នកគាំទ្រស្ដាប់កម្សាន្តនៅចុងខែ មិថុនា នេះ ពោលគឺនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង Original Song ទាំង ៧ រូបនេះសុទ្ធតែជាតារាចម្រៀងដែលឯករាជ្យ និងតែងតែបង្កើតព្រមទាំងលផិតបទចម្រៀងថ្មីៗជារឿយៗសម្រាប់ជូនអ្នកគាំទ្រស្ដាប់កម្សាន្ត៕

អត្ថបទដែលជាប់ទាក់ទង