ថតរឿងនៅកម្ពុជាចប់ Paing Takhon ទៅដល់ប្រទេសកំណើតវិញធ្វើរឿងមួយនេះ ជាលើកទី២

សិល្ប៖ តារាសម្ដែងនៅក្នុងរឿង “ ប្រុសលក់ខ្លួន ” របស់លផិតកម្ម LD ក្នុងនោះលោក Paing ជាជនជាតិមីយ៉ាន់ម៉ា ខណៈដែលបានថតរឿងចប់ ហើយត្រឡប់ទៅដល់ប្រទេសកំណើតខ្លួនវិញ ស្រាប់តែធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញកម្លោះសង្ហាររូបនេះបានកោរសក់បួសជាព្រះសង្ឃ ជាលើកទី ២ ។

ជាមួយគ្នានេះលោក ក៏បានមករស់នៅប្រទេសកម្ពុជា មួយរយៈពេលដែរក្នុងអំឡុងពេលដែលថតរឿង លោកក៏ទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរ ហើយកម្លោះសង្ហារាងខ្ពស់ស្រឡះរូបនេះក៏បានបង្ហាញអារម្មណ៍ថា ពិតជាសប្បាយរីករាយ និងស្រលាញ់ប្រជាជនខ្មែរដូចគ្នា ព្រោះគ្រាន់ពេលលោកមកដល់ភ្លាម ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅតែម្តង ។

គួរបញ្ជាក់ផងដែរថាលោក Paing Takhon បានធ្វើដំណើរមកប្រទេសកម្ពុជាថតរឿង “ ប្រុសលក់ខ្លួន ” របស់ផលិតកម្ម LD កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ។

អត្ថបទដែលជាប់ទាក់ទង