តារាចម្រៀងស្រីពីររូបនេះមានបងប្អូនស្រីសុទ្ធតែស្អាតៗ ថែមទាំងមានអាជីពជាអ្នកចម្រៀងដូចគ្នា

សិល្ប៖ តារាចម្រៀងសំឡេងផ្អែម កញ្ញា ចំរើន សុភ័ក្រ្ត និង កញ្ញា ចាន់ ស្រីខួច បច្ចុប្បន្នអ្នកទាំងពីរទទួលបានការគាំទ្រ ស្រលាញ់ចូលចិត្ត និងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងមានបងប្អូនស្រី ជាអ្នកចម្រៀងអាជីពដូចគ្នាទៀតផង ។

កញ្ញា ចំរើន សុភ័ក្រ្ត ជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ហើយនាងក៏ជាម្ចាស់ពានកម្មវិធី The Mask Singer ផងដែរ ជាមួយគ្នានេះនាងក៏មានបងស្រីបង្កើតដែលមានសម្រស់ស្រស់ស្អាត និងមានអាជីពជាអ្នកចម្រៀងដូចគ្នាថែមទៀត គឺកញ្ញា ចំរើន សុភា ទាំងពីរនាក់បងប្អូនសុទ្ធមានសំឡេងពិរោះ និងមានទេពកោសល្យអាចច្រៀងបានគ្រប់ទម្រង់គ្រប់បែបទាំងបទសម័យ និងបទបុរាណ ។

ងាកមកមើលកញ្ញា ចាន់ ស្រីខួច វិញនាងជាតារាចម្រៀងវ័យក្មេងមួយរូប ដែល មានប្រជាប្រិយ ដោយសំឡេងដ៏ផ្អែមពិរោះ ព្រមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងបានឆក់យកបេះដូងអ្នកគាំទ្រ ឲ្យសរសើរមិនដាច់ពីមាត់ ហើយនាងក៏មានអ្នកដែល ជាប់សាច់ឈាមមានសំឡេងពិរោះ និងជាអ្នកចម្រៀងអាជីពមួយរូបគឺ កញ្ញា ចាន់ ស្រីនាថ ត្រូវជាបងស្រីបង្កើតរបស់នាង អ្នកទាំងពីរសុទ្ធតែមានទេពកោសល្យ និងសត្ថមភាពពិសេសរៀងៗខ្លួន ។

គួររំឭកផងដែរថាទាំង កញ្ញា ចំរើន សុភ័ក្រ ជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី The voice Cambodia រដូវកាលទី១ និង កញ្ញា ចាន់ ស្រីខួច ជាអតីតបេក្ខជនប្រឡងនៅក្នុងកម្មវិធី The voice kids Cambodia រដូវកាលទី១ ដូចគ្នា ។

អត្ថបទដែលជាប់ទាក់ទង