ចំប៉ីខ្មៅ កើតទុក្ខមិនសុខចិត្តនិងនិយាយដដែលៗឲ្យ ជំទាវ ចន ច័ន្ទលក្ខិណា ធ្វើរឿងមួយនេះ ( មានវីដេអូ )

សិល្ប៖ លោក យិន ហេង ហៅ ចំប៉ីខ្មៅ បានឡាយនិយាយរឿងទុរេន ដែលផ្ទុះព័ត៌មានល្បីកាលពីប៉ុន្មានថ្ងៃមុន ជាមួយគ្នានេះ លោក ក៏បានលើកយករឿងរ៉ាវរបស់ខ្លួនកាលពីឆ្នាំ ២០១៨ ដែល ជំទាវ ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បកម្ពុជា បានហៅលោកទៅឡាយនិយាយដោះស្រាយបញ្ហាដែលលោកបានធ្វើ ហើយលោក ក៏បាននិយាយដដែលៗនិងស្នើឲ្យ ជំទាវ ចន ច័ន្ទលក្ខិណា ហៅអ្នកដែលនិយាយរឿងទុរេននោះ មកឡាយដោះស្រាយ ដូចលោកដែរ និងបានលើកហេតុផលថា ធ្វើឲ្យស្មើភាពគ្នាមិនមែន ធ្វើខុសនិងមានការរិះគន់ហើយ ចេញសុំទោសចប់រឿងនោះទេ ។

យ៉ាងណាមិញទាំងវីដេអូនិងសាររបស់ ចំប៉ីខ្មៅ ដែលបានបង្ហោះពេលនេះកំពុងតែក្កៅដូចបាយពុះនៅលើបណ្ដាញសង្គម Facebook និងមានការចែករំលែកព្រមទាំងបញ្ជេញមតិជាច្រើនជុំវិញរឿងរ៉ាវទាំងនេះ ជាមួយគ្នានេះក៏សង្កេតឃើញថាមានមតិមួយចំនួនបានគាំទ្រ និងយល់ស្របពីការលើកឡើងរបស់លោក យិន ហេង និងកំពុងតែរងចាំការឆ្លើយតបពី ជំទាវ ចន ច័ន្ទលក្ខិណា យ៉ាងអន្ទះសា ។

គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ នៅមិនឃើញប្រធានសមាគមសិល្បៈកម្ពុជាលោក ជំទាវ ចន ច័ន្ទលក្ខិណា ចេញមកបកស្រាយជុំវិញបញ្ហានេះនៅឡើយទេ ។

ទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង