ស្រីនា ពោលពាក្យមួយឃ្លាយ៉ាងរំជួលចិត្ត ក្រោយបាត់បង់លោកយាយ គ្មានថ្ងៃត្រឡប់

សិល្ប៖​ ស្រីនា បន្ទាប់ពីខូចចិត្ត និងរងការឈឺចាប់យ៉ាងខ្លាំង ដែលបានបាត់បង់លោកយាយជាទីស្រលាញ់ដោយគ្មានថ្ងៃត្រឡប់ នាងក៏បានបង្ហាញនូវអារម្មណ៍ក្រៀមក្រំ ព្រមទាំងបានបង្ហោះសារនៅលើគណនី Facebook របស់នាងថា “ ជីវិតមិនទៀង មានជួបប្រាកដជាមានបែក សូមស្តាយស្រណោះពេលវេលាដែលអ្នកមាន និងធ្វើតែអំពើល្អឱ្យបានច្រើន ” ។

បន្ទាប់ពីបានបាត់បង់មនុស្សជាទីស្រលាញ់ហើយនោះទាំងស្រីនា និងក្រុមគ្រួសារ សាច់ញាតិ បងប្អូន នូវតែនឹកស្រណោះមិនអស់អាល័យ ចំពោះការចាកចេញមួយនេះ បើទោះបីជាដឹងថាគ្រប់យ៉ាងមិនអាចវិលថយក្រោយក៏ដោយក្ដី ។

គួរបញ្ជាក់ផងដែរ ស្រីនា និងក្រុមគ្រួសារបានជួបទុក្ខធំ និងបាត់បង់លោកយាយ ជាទីស្រលាញ់ដោយគ្មានថ្ងៃត្រឡប់កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ។

អត្ថបទដែលជាប់ទាក់ទង