ម្ដាយរបស់ សេង សុឃីម ពោលពាក្យមួយឃ្លាទៅកាន់កូនស្រីយ៉ាងមានអត្ថន័យ
សិល្ប៖ បើយោងតាមគណនី Faecbook របស់អ្នកនាង សេង សុឃីម បានបង្ហោះរូបភាពមួយសន្លឹកដែលអាចសនិដ្ឋានបានថា រូបខាងលើត្រូវបាន Screenshots ពីគណនី Faecbook របស់ម្ដាយអ្នកនាង ។
ដោយនៅក្នុងរូបភាពនោះ ក៏មានភ្ជាប់មកជាមួយសារមួយឃ្លាថា “ កូនស្រីខ្ញុំ ខ្ញុំស្រលាញ់ណាស់ ថ្នាក់ថ្នមណាស់ បារម្ភណាស់ បើអ្នកខ្វះភាពជាស្វាមីខ្វះលទិ្ធភាពមើលថែនាង សូមកុំធ្វើបាបនាងឲ្យយំ ” ទាំងនេះជាពាក្យដែលបង្ហាញពីទឹកចិត្ត ជាម្ដាយដែលមានចំពោះកូន បើទោះបីជាកូនធំដឹងក្ដីមានគ្រួសារ និងអាចមើលថែខ្លួនឯងបានក៏ដោយ ក៏នៅតែមានកូនចិត្តមួយនៅតែបារម្ភកូនគ្រប់ពេលវេលា ហើយបំណងប្រាថ្នារបស់អ្នកម្ដាយគ្រប់រូបមិនប្រាថ្នាអ្វីច្រើនទេ គឺសុំត្រឹមតែបានឃើញកូនរបស់ខ្លួនមានក្ដីសុខ និងរស់យ៉ាងមានសុភមង្គលទៅគឺគ្រប់គ្រាន់ហើយ ។
ក្រលេកមកមើលជីវិតឯកជន របស់អ្នកនាង សេង សុឃីម វិញជាពិសេសរឿងរ៉ាវស្នេហាបន្ទាប់ពីនាង និងគូស្នេហ៍បានដើរមកដល់ផ្លូវបំបែក មកដល់ពេលនេះ នៅមិនទាន់ឃើញអ្នកនាងបើកភ្លើងខៀវទទួលនរណាមកធ្វើជាប៉ាថ្មីរបស់កូននៅឡើយទេ ។