នី លីតា ធ្លាប់តែសម្ដែងរឿងមានមហាជនមិនពេញចិត្ត តែក្រោយធ្វើរឿងនេះ ផ្ទុះការគាំទ្រយ៉ាងច្រើន ( មានវីដេអូ )
សិល្ប៖ កញ្ញា នី លីតា គឺជាតារាសម្ដែងរឿងអប់រំខ្លីៗ ជាមួយក្រុមអ្នកផលិតវីដែអូនៅលើបណ្ដាញសង្គម Facebook ហើយនាងជាមួយ និងសមាជិកក្រុមជារឿយៗតែងតែទទួលរងនូវពាក្យរិះគន់ ព្រមទាំងការមិនពេញចិត្តជាខ្លាំងពីសំណាក់មហាជន ដោយមានការលើកឡើងថា នៅក្នុងវីដេអូនីមួយៗរបស់ពួកគេ ដែលបានយកមកសម្ដែងថតចេញជាសាច់រឿងនោះ ហាក់បីដូចជាគ្មានខ្លឹមសារអប់រំ និងសម្ដែងឆ្គងៗជាដើម ។
ជាមួយគ្នានេះបន្ទាប់ពី នី លីតា បានបោះជំហានចូលក្នុងវិស័យដើរម៉ូតវិញម្ដង ស្រាប់តែធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ ស្រលាញ់ចូលចិត្តព្រមទាំងគាំទ្រ និងសរសើរមិនដាច់ពីមាត់នូវសមត្ថភាព ក៏ដូចជាភាពក្លាហាន ដែលនាងមាន ទាំងដំណើរនៃការដើរ ការលេងទឹកមុខ ការលេងស្ទាយផ្សេងៗដែលទាក់ទាញចំណាប់អារម្មណ៍ពីគណកម្មធិការ និងឈរនៅលើឆាកប្រកួតដោយមានភាពជឿជាក់ ។
គួរបញ្ជាក់ផងដែរថា កញ្ញា នី លីតា បានចូលរួមប្រកួតក្នុងកម្មវិធី Miss Preteen International Cambodia ឆ្នាំ ២០២៣ នេះផងដែរ ៕