ហេង វិទូ ឆ្លើយតបបែបនេះ ក្រោយអ្នកគាំទ្រទទួចសួរស្នេហាឥតឈប់ ( មានវីដេអូ )
សិល្ប៖ លោក ហេង វិទូ ជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយលោកក៏ត្រូវបានគេដាក់រហ័សនាមឲ្យថា “ បុរសកំពូលកំណត់ស្នេហ៍ ” ជាមួយគ្នានេះតារាចម្រៀងសំឡេងស្រួយខាងលើ តែងតែទទួលបានសំណួរជាច្រើនពីអ្នកគាំទ្ររបស់ខ្លួន ដោយចោទជាសំណួរពាក់ព័ន្ធនឹងរឿងរ៉ាវសេ្នហារបស់លោកផងដែរ។
យ៉ាងណាមិញនាពេលកន្លងទៅនេះ លោកក៏បានបង្ហោះសារមួយឆ្លើយតបទៅកាន់អ្នកគាំទ្រ និងបង្ហាញអារម្មណ៍ដូច្នេះថា “ សំណួរដដែលៗ ពេលណាមានអ្នកនៅក្បែរដូចដើម? ខ្ញុំញញឹមហើយដកដង្ហើម ខ្ញុំមិនចង់ផ្ដើមទៀតទេ ព្រោះសាំផ្លូវអារម្មណ៍ មានអត់ក៏គ្មានអ្វីជាបញ្ហា”។
គួររំឭកផងដែរថា តារាចម្រៀង Original Song រូបនេះបានប្រឡូកចូលក្នុងវិស័យសិល្បៈជាយូរឆ្នាំដែរហើយ តែលោកនូវតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពខ្លាំងដដែល នៅក្នុងស្រទាប់យុវវ័យ ហើយជាពិសេសឲ្យតែឮពាក្យមួយឃ្លាថា “ ស្រលាញ់គេតែម្នាក់ឯង ” ដឹងតែគ្រប់គ្នានឹកដល់លោកមុនគេតែម្ដង៕