អ្នកនាង សឿន ផាភួង ទម្លាយអាថ៍កំបាំងកូនស្រីសំណព្វ «អាង សុជាតា» អស់គ្មានសល់សូម្បីតែរឿងមួយនេះ ( មានវីដេអូ )

សិល្ប៖ នៅក្នុងរង្វង់សិល្បៈ អ្នកណាក៏ស្គាល់ម៉ែផាន់ សឿន ផាភួង សម្តែងតួម៉ែ និងតួឯកស្រី ទម្រង់កាច ឆ្នាសឆ្នើម អ្នកនាងមានទេពកោសល្យជាខ្លាំង ហើយក៏ធ្លាប់សម្តែងជាមួយតួធំល្បីៗ សូម្បីតែជាមួយលោក ទេព រិន្ទដារ៉ូ ដែលជាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពនៅកម្ពុជា ក៏អ្នកនាងធ្លាប់សម្តែងជាមួយ និងមានការសម្តែងញឹកញ៉ាប់ថែមទៀតផង។

ទន្ទឹមគ្នានឹងការជោគជ័យលើវិថីសិល្បៈមួយនេះ អ្នកនាង សឿន ផាភួង ក៏កំពុងបណ្តុះបណ្តាលកូនស្រីបណ្តូលចិត្ត គឺកញ្ញា អាង សុជាតា ដែលជាតារាសម្តែងស្រីវ័យក្មេង កំពុងមានទីផ្សារការងារសិល្បៈមិនចាញ់ម្ដាយប៉ុន្មានដែរ ដោយអ្នកទាំងពីរកំពុងតែមមាញឹកជាខ្លាំង ទាំងការថតរឿងភាគ ថត MV និងថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនក្នុងស្រុកជាដើម។

បើតាមការបញ្ជាក់មកក្រុមការងារ មេឌា ៣៦៥ ឌេលី តាមរយៈសារអេឡិចត្រូនិច កាលយពីយប់មិញនេះ អ្នកនាង សឿន ផាភួង បានឲ្យដឹងថា បើធៀបការងាររបស់អ្នកនាងអំឡុងពេលប៉ុន្មានឆ្នាំមុន និងបច្ចុប្បន្ននេះ គឺមានភាពមមាញឹកច្រើនប្រហាក់ប្រហែលគ្នា និងសូម្បីតែអំឡុងពេល មានជម្ងឺកូវីដ១៩ ក៏អ្នកនាង និងកូនស្រីនៅតែអាចមានការងារធ្វើផងដែរ។

ជុំវិញសំណួរទាក់ទងនិងកូនស្រីសំណប់ចិត្ត អាង សុជាតា អ្នកនាង សឿន ផាភួង ក៏បានបង្ហើបប្រាប់ថា កូនស្រីរបស់អ្នកនាងពេលនេះមានអាយុ ១៨ ឆ្នាំ និងកំពុងសិក្សាបន្តនៅសាកលវិទ្យាល័យ IU ផ្នែកគ្រប់គ្រង។ អ្នកនាង បន្តថា បើយោងតាមអាយុកូនស្រីគឺនាងអាចនឹងមានស្នេហាបានហើយ ប៉ុន្តែតាមអ្វីដែលអ្នកនាងបានដឹងគឺ ពេលនេះកូនស្រីរបស់ខ្លួន ដូចជាមិនទាន់មានទំនាក់ទំនងណាមួយនៅឡើយនោះទេ។

តែយ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបាន Share ពេលកូនស្រីបានបង្ហោះសារ អបអរសាទរដល់សង្សារបច្ចុប្បន្នរបស់តារាចម្រៀងរ៉េប លោក វណ្ណដា ដែលត្រូវជាមិត្តភក្តិរបស់កូនស្រី ក្នុងនោះបានសួរក្នុងរូបភាពម្ដាយនិងកូនថា “ចង់បានសង្សារដែរមែនកូន” ខណៈនោះត្រូវបាន កញ្ញា អាង សុជាតា ចូលតបក្នុង Comment ថា “ចាំយកប្ដីហ្មងម៉ាក់” ជុំវិញរឿងនេះ ក៏កំពុងមានមហាជនតាមចង់ដឹងឮដែរ ប៉ុន្តែក្រោយសាកសួរទៅអ្នកនាងផ្ទាល់ ច្បាស់ការហើយថា អាង សុជាតា នៅទំនេរនៅឡើយទេ កំពុងជាប់រៀនទៀតផង។

តាមរយៈក្រុមការងារមេឌា ៣៦៥ ឌេលី អ្នកនាងបានផ្ដាំផ្ញើទៅកាន់កូនស្រីបណ្ដូលចិត្តរបស់ខ្លួនថា អ្នកនាងពិតជាអរគុណដល់កូនស្រីជាខ្លាំង ដែលធ្វើជាក្មេងល្អ ស្ដាប់បង្គាប់ម៉ាក់ និងតែងតែនៅក្បែរ ព្រមទាំងផ្ដល់ក្ដីស្រលាញ់ឲ្យអ្នកនាង និងមនុស្សជុំវិញខ្លួន ហើយជាចុងក្រោយអ្នកនាងក៏ជូនពរឲ្យកូនស្រីសម្រេចបំណងដែលគ្រោងនឹងបើក Business នៅពេលខាងមុខនេះផងដែរ៕


អត្ថបទដែលជាប់ទាក់ទង