ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយា ជួបគ្រោះថ្នាក់កាលពីយប់មិញ ឥឡូវកំពុងសម្រាកនៅមន្ទីពេទ្យ ( មានវីដេអូ )
សិល្ប៖ បើយោងតាមគណនីFacebook ឈ្មោះ Chhayaroth Seng បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនិងភ្ជាប់ជាមួយសាររៀបរាប់ដូច្នេះថា “ប៉ាម៉ាក់ជួបគ្រោះថ្នាក់កាលពីយប់មិញនៅរោងចក្រស្រាបៀរថៃហ្គរ៍ ប៉ាត្រូវដើមទ្រូងនិងដៃចង្កូត ម៉ាក់បាក់កដៃ និងសួត ជាំបន្តិចសម្រាកនៅមន្ទីរពេទ្យមានជ័យ ១ ផ្លូវ371 “។
ខណៈនៅព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៣ នេះក៏មានមហាជនជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលក្រោយទទួលបានដំណឹងមួយនេះ និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីអាការៈរបស់ ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយា ដោយសារតែពួកគាត់មានវ័យចំណាស់ហើយ ។
ជាមួយគ្នានេះក៏មានអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនបានចូលទៅ Comment សួរអំពីសុខទុក្ខរបស់ ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយាព្រមទាំងជូនពរឲ្យលោកទាំងពីរឆាប់ជាសះស្បើយថែមទៀត ។
គួរបញ្ជាក់ផងដែរថាលោក ព្រឹទ្ធាចារ្យ ព្រឿង ឈៀង ជាអ្នកឯកទេសខាងរបាំបុរាណ និងល្ខោនខោល ៕