នោះ! ចំប៉ីខ្មៅ ដាក់ចំៗ ក្រោយ ដេនីក្វាន់ យកជាងសក់មកថៃធ្វើសក់ឲ្យ ល្អហួស (មានវីដេអូ )
សិល្ប៖ លោក ហេង យិន ហៅចំប៉ីខ្មៅ បានឡាយវីដេអូនិយាយរិះគន់ចំៗ ទៅលើក្រុមជាងធ្វើសក់ក្នុងស្រុកមួយចំនួន នៅពេលដែលបានកសាងកេរ្តិ៍ឈ្មោះល្បី និងមានទឹកដៃល្អគ្រាន់បើ មានគេស្គាល់ច្រើនហើយ បែរជាដម្លើងឬក ពិបាកធ្វើការជាមួយគ្នា និងបង្កើតជាមូលហេតុបែបនេះ បែបនោះជាដើម ដោយកាន់តែផ្ដល់តម្លៃឲ្យពួកគេ តែពួកគេកាន់តែតម្លើងតម្លៃខ្លួនបន្ថែមទៀត។
ជាមួយគ្នានេះ ចំប៉ីខ្មៅ បានលើកយកករណីមហាជនចោទសួរទៅកាន់ ដេនីក្វាន់ ថាហេតុអ្វីមិនព្រមយកជាងខ្មែរ បែរជាទៅយកជាងមកពីថៃ ធ្វើសក់ឲ្យនាងល្អហួសទៅវិញ រឿងនេះ ស្រាប់តែ ចំប៉ីខ្មៅ ក៏បានឆ្លើយតបដូច្នេះថា “ជាងថៃគេគោរពពេលវេលា និងច្បាស់លាស់ជាមួយការងារ ជាក់ស្ដែងដូចរូបលោកផ្ទាល់ក៏មិនគាំទ្រឲ្យយកជាងក្រៅស្រុកមមធ្វើដែរ ប៉ុន្តែដោយសារជាងក្នុងស្រុករបស់យើងមួយចំនួនមិនគោរពពេលវេលា និងចង់បានតម្លៃខ្លួនខ្ពស់ជាងមុនជាដើម”។
គួរបញ្ជាក់ផងដែរថា អ្នកនាង ដេនីក្វាន់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកព្រមទាំងភ្ជាប់មកជាមួយសារដែលស្វាគមន៍ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃ មកធ្វើម៉ូតសក់ឲ្យកូនស្រីរបស់ខ្លួនគឺ ល្អហួស នៅក្នុងកម្មវិធី Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រនៅ ថ្ងៃ ០៥ ខែ សីហា ឆ្នាំ ២០២៣ ខាងមុននេះ៕