ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ក្រោយ ធឿន ពុទ្ធា យកបទកំពុងល្បីមួយនេះមកច្រៀងឡើងវិញ (មានវីដេអូ )

សិល្ប៖ ថ្មីៗនេះបានឃើញគណនី Tiktok របស់លោក ធឿន ពុទ្ធា បង្ហោះវីដេអូមួយដែលច្រៀង Cover ឡើងវិញបទ “ ភ្លៀងអើយជួយខ្ញុំផង ” មួយឃ្លាអមជាមួយការលេងហ្គីតា កំពុងតែទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកលេងនៅលើបណ្ដាញសង្គម Tiktok ព្រមទាំងនាំគ្នាចូលទៅ Comment បែបលេងសើចជាមួយលោកយ៉ាងច្រើនថែមទៀតផង។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ នៅទីក្រុងភ្នំពេញក៏មានតំបន់មួយចំនួន ត្រូវបានលិចទឹកដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ស្រាប់តែមានមហាជនជាច្រើនបានលើកយកបទ “ ភ្លៀងអើយជួយខ្ញុំផង ” របស់ម្ចាស់ដើមលោក Thady Nada មកជជែកគ្នាបែបលេងសើចនៅលើបណ្ដាញសង្គមនានាដូច្នេះថា “ រកមូលហេតុអ្នកដែលធ្វើឲ្យមេឃភ្លៀងខ្លាំងឃើញហើយ” ។

គួរបញ្ជាក់ផងដែរ លោក ធឿន ពុទ្ធា មានមុខងារជាមន្រ្តី រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ ហើយលោកក៏ជាតារាចម្រៀង Cover មួយរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង