ចន ច័ន្ទលក្ខិណា ទប់អារម្មណ៍លែងជាប់បន្ទាប់ពីមានការប្រៀបធៀបបវរកញ្ញាខ្មែរលើបណ្តាញសង្គម

សិល្ប៖ នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២៣នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បាន Share post របស់គណនី Facebook មួយ ដែលមានឈ្មោះ Family Beauty Pageant និងបានដាក់ Caption ថា “ បើស្រលាញ់ឬ គាំទ្រនរណាម្នាក់ សូមកុំបង្អាប់អ្នកផ្សេងទៀត ដែលខ្លួនមិនពេញចិត្ត ព្រោះអាចបង្ហាញថា ខ្លួនយើងប្រៀបដូចជាមនុស្សមិនបានចូលសាលា មិនថ្លៃថ្នូរ និងគ្មានសីលធម៌ គ្មានសុជីវធម៌ក្នុងខ្លួន ” ។

អតីតាសម្តែងស្រីជួរមុខ ហើយបច្ចុប្បន្នក៏មានអ្នកហៅនាងថាលោកជំនាវផង ផ្ទុះការបញ្ចេញអារម្មណ៍បែបនេះ ព្រោះមានគណនី Tiktok មួយបានយករូបបវរកញ្ញាមកប្រៀបធៀបគ្នា និងសរសើរ ព្រមទាំងនិយាយល្អអំពីបវរកញ្ញាដែលខ្លួនស្រលាញ់ និងនិយាយមិនល្អ ព្រមទាំងបង្អាប់ទៅលើបរវកញ្ញាមួយរូបទៀតដែលខ្លួនមិនពេញចិត្ត ហើយជុំវិញរឿងរ៉ាវទាំងនេះ ក៏ត្រូវបានអ្នកនៅក្នុងរង្វង់សិល្បៈ និងមហាជនដែលស្រលាញ់វិស័យបវរកញ្ញាជាច្រើនបានសម្ដែងការមិនពេញចិត្តជាខ្លាំង និងគាំទ្រលើការលើកឡើងរបស់លោកជំទាវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង