លោកជំទាវ ហ៊ុន ស៊ីណាត បញ្ចេញមតិបែបនេះ ក្រោយអ្នកនាង លី ម៉ារីណា បង្ហើបគន្លឹះរក្សាចំណងស្នេហ៍បានយូរ

សិល្ប៖ អ្នកនាង លី ម៉ារីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលមានរៀបចំបាយ និងម្ហូបអាហារសម្រាប់ពេលល្ងាច ព្រមទាំងភ្ជាប់មកជាមួយសារមួយឃ្លាយ៉ាងមានអត្ថន័យថា “ ពេលដែលនៅជាមួយគ្នាត្រូវចេះធ្វើល្អនឹងគ្នា ហើយផ្តល់តម្លៃឲ្យគ្នាទើបរក្សាចំណងនៃសេចក្តីស្រឡាញ់បានយូរអង្វែង ” ។

ជាមួយគ្នានេះស្រាប់តែឃើញគណនី Facebook របស់លោកជំទាវ ហ៊ុន ស៊ីណាត បានចូលទៅ Comment ដូច្នេះថា “ អុញ!សុទ្ធតែរបស់ឆ្ងាញ់ៗចាំផងទៅឥឡូវហើយកូន ” ខណៈពេលនោះអ្នកនាង លី ម៉ារីណា ក៏បានឆ្លើយតបទៅលោកជំទាវវិញយ៉ាងស្និទ្ធស្នាលថា “ ចាអ្នកម្តាយចាំកូនរៀបចំជូន ” ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ក៏តែងតែឃើញអ្នកនាង លី ម៉ារីណា ចែករំលែកនូវជីវិតឯកជនរបស់ខ្លួននៅលើបណ្ដាញសង្គម Facebook ជាមួយគូស្នេហ៍ថ្មី ព្រមទាំងបណ្ដើរគ្នាចូលរួមកម្មវិធីនានា បង្ហាញនូវស្នាមញញឹម និងភាពកក់ក្ដៅយ៉ាងផ្អែមល្ហែមជាមួយគ្នាថែមទៀតផង ៕


អត្ថបទដែលជាប់ទាក់ទង