ចូលរួមត្រេកអរផង បឺត សំរេច ពេលនេះ កំពុងទទួលបានសប្បុរសទានជាផ្ទះ និងដីឡូតិ៍ជាបន្តបន្ទាប់ (មានវីដេអូ)

សិល្ប៖ មួយរយៈចុងក្រោយនេះ បានផ្ទុះការវែកញែកអំពីដំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បន្ទាប់ពីសាមីខ្លួនបានទម្លាយអាថ៍កំបាំងដែលលាក់ទុកអស់ជិត ៥០ឆ្នាំ និងរស់នៅរង់ទុក្ខជាមួយឪពុកម្ដាយចិញ្ចឹម និងត្រូវម្ដាយស្លាប់ចោលទាំងវ័យក្មេង រីឯឪពុកបានស្គាល់ច្បាស់ថា អ្នកមានកេរ្តិ៍ឈ្មោះម្នាក់ ដែលបានបំពេរអារម្មណ៍មហាជនខ្មែរជាច្រើនទស្សវត្សមក ប៉ុន្តែពោលនិយាយប្រាប់គេឯង គ្មានអ្នកណាជឿសោះឡើយ។

តាមរយៈកម្មវិធីចម្រៀងគ្រួសារ លោក បឺត សំរេច មានឱកាសម្ដងទៀត ដើម្បីលាតត្រដាងអាថ៍កំបាំងដ៏សែនឈឺចាប់នេះ និងបានបញ្ជាក់ថា ខ្លួនត្រូវជាកូនឥតខាន់ស្លារបស់លោកតា ស៊ិន ស៊ីសាមុត ទើបបណ្តាលឲ្យផ្ទុះការវែកញែកជាបន្តបន្ទាប់ និងស្នើរឲ្យពិនិត្យ DNA ជាមួយបងស្រីច្បងម្ដាយផ្សេងគ្នា ដើម្បីបញ្ជាក់ថា ពិតឬមិនពិតផងដែរ។

យ៉ាងមិញ មកដល់ថ្ងៃនេះ មហាជនហាក់ទទួលស្គាល់ថា លោក បឺត សំរេច ពិតជាកូនរបស់លោកតា ស៊ិន ស៊ីសាមុតទៅហើយ បើទោះជា មានព័ត៌មានពីលោក យាយ ខាវ ថងញ៉ុត ដែលត្រូវជាភរិយា ស្របច្បាប់លោកតា ស៊ិន ស៊ីសាមុត មិនទទួលស្គាល់ សំរេច និងមិនអនុញ្ញាតិឲ្យកូនស្រីច្បង ដើម្បីពិនិត្យ DNA បញ្ជាក់ដល់មហាជនឲ្យដឹងសខ្មៅក៏ដោយ។

ដោយសារសម័យឌីជិថលនេះ ប្រជាពលរដ្ឋខ្មែរ មានការពេញនិយាយប្រើប្រាស់នៅបណ្តាញសង្គម ជាពិសេសប្រព័ន្ធ Facebook ទើបរឿងរ៉ាវរបស់លោក បឺត សំរេច ពិតជា ដឹងឮដល់មនុស្សស្ទើរពេញមួយនគរ និងម្នាក់ៗបានសម្តែងនូវក្តីអាណិតអាសូរដល់រូបលោកគ្រប់ៗគ្នា ព្រមទាំងដឹងគុណដល់វិរភាព លោកតា ស៊ិន ស៊ីសាមុត ដែលជាអ្នកចម្រៀងឯក បានបំពេរអារម្មណ៍ គ្រួសារខ្មែរ ជាច្រើនទស្សវត្សន៍ ទោះលោកតាមិននៅលើលោកនេះក៏ដោយ តែស្នាដៃ និងទឹកដមសំឡេងរបស់លោក នៅតែពេញនិយមសម្រាប់ជាតិសាសន៍មួយនេះ ម្ល៉ោះហើយបច្ចុប្បន្ននេះ មានគម្រោងបុរីមួយកន្លែងកំពុងប្រកាសផ្តល់ផ្ទះមួយល្វែង និងសម្ភារមួយចំនួនបន្ថែមក្នុងផ្ទះ ក្នុងនោះឧកញ៉ា យន សេងហ៊ាន អតីតអ្នកបួសក្នុងពុទ្ធសាសនាខ្មែរមួយរូបផងដែរ កំពុងប្រកាសជួយលោក បឺត សំរេច នូវដីចំនួនមួយឡូតិ៍ ដែលមានតម្លៃ ៨០០០ដុល្លារផងដែរ៕

 


អត្ថបទដែលជាប់ទាក់ទង