ស៊ីន យូប៊ីន ទម្លាយពីមូលហេតុដែលជួបគ្រោះថ្នាក់ នៅអំឡុងពេលថតរឿង

សិល្ប៖ កញ្ញា ស៊ីន យូប៊ីន បានទម្លាយអំពីមូលហេតុដែលធ្វើឲ្យនាងជួបគ្រោះថ្នាក់នៅពេលដែលថតរឿងបែបនេះថា មុនពេលដែលចាប់ផ្ដើមថតឈុតមួយដែលធ្វើឲ្យនាងមានគ្រោះថ្នាក់នោះ គឺនាងហាក់បីដូចជាមានញ្ញណអាចដឹងមុន និងបានមើលឃើញពពួកអមនុស្ស ប៉ុន្តែនាងនៅតែបន្តថតធម្មតា ដោយគ្មានការបញ្ឃប់ការថតអ្វីនោះឡើយ។

ជាមួយគ្នានេះដែរ ស៊ីន យូប៊ីន បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយមានការប៉ះទង្គិចក្បាល បាក់ឆ្អឹងត្រគៀក បាក់ឆ្អឹងភ្ជាប់ និងបាក់ឆ្អឹងភ្លៅមានស្នាមប្រេះចំនួនពីរកន្លែងថែមទៀត ហើយនាងត្រូវបានគ្រូពេទ្យចំនួនបីនាក់នៅតាមមើលថែ ដែលមានជំនាញផ្សេងៗគ្នា ក្នុងនោះមានគ្រូពេទ្យផ្នែកឈាម ផ្នែកខួរក្បាល និងផ្នែកឆ្អឹង ដែលចំណាយពេលវះកាត់រហូតទៅដល់ ៧ ម៉ោង ខុសពីអ្នកជម្ងឺទូទៅដែលអាចវះកាត់យ៉ាងយូរត្រឹមតែ ៣ទៅ ៤ ម៉ោងប៉ុណ្ណោះ ។

តារាសម្ដែងវ័យក្មេងរូបនេះ មានឈ្មោះបោះសំឡេងនិង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ហើយនាងក៏តែងតែនាំយកវប្បធម៌និងអរិយធម៌របស់កម្ពុជា ទៅផ្សព្វផ្សាយនៅឆាកអន្តជាតិជាញឹកញាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថា ទាំងនេះជាការលើកឡើងរបស់ កញ្ញា ស៊ីន យូប៊ីន តាមរយៈកម្មវិធី3 Fun ៕


អត្ថបទដែលជាប់ទាក់ទង