អនាគតខេត្តសៀមរាបនឹងក្លាយជាតារារះនៅទិសឧត្តរបន្ទប់ពីបើកដំណើការសមិទ្ធផលថ្មីមួយនេះ
សេដ្ឋកិច្ច៖ សម្ដេចតេជោហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកបើកព្រឹត្តិការណ៍អង្គរសង្ក្រាននៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៤ ខែមេសា ២០២៣ កន្លងទៅថ្មីៗនេះថា តាមរយៈនៃការវិនិយោគព្រលានយន្តដ៏ធំមួយនៅខេត្តសៀមរាបនេះ ប្រហែលជាមិនយូរជាងខែតុលាខាងមុខនេះទេ នឹងបើកឱ្យប្រើប្រាស់ហើយ។
សម្ដេចបន្តថា នេះគឺជាដំណើរការមួយដែលយើងអាចទទួលយន្តហោះខ្នាតធំ ហោះត្រង់ពីប្រទេសនានាចុះចតនៅខេត្តសៀមរាប ហើយទៅថ្ងៃអនាគត សៀមរាបនឹងក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។
ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានសម្រេចការងារស្ទើរតែទាំងស្រុងទៅហើយ ដោយខាងក្រុមហ៊ុនសាងសង់ថា នឹងត្រូវបញ្ចប់ និងដាក់ឱ្យហោះហើរសាកល្បងនៅអំឡុងខែតុលា២០២៣នេះ។ យោងតាមការវិនិយោគយ៉ាងគំហុកមកកាន់ខេត្តសៀមរាប សម្ដេចថ្លែងក្នុងពិធីដដែលនោះថា សៀមរាប ជាតារារះនៅទិសឧត្តររបស់កម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ ព្រលានយន្តហោះពីរ នឹងដាក់ឱ្យដំណើរការហោះហើរ ក្នុងនោះមានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង ហើយតាមរយៈប្រលានថ្មីទាំងពីរនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតផងដែរ៕