ក្រោយសិល្បករ បញ្ញាសិទ្ធ ទទួលបានលុយ ៣ម៉ឺនដុល្លារព្យាបាលម្ដាយ កូនទាហានម្នាក់ចូលខមិនថា..
សិល្បៈ៖ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ បានប្រគល់ថវិកាចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់សិល្បករ បញ្ញាសិទ្ធ ដែលមហាជនស្គាល់ថា ជាតារាងសំដែង និងជាតារាចម្រៀងផងនោះ សម្រាប់ព្យាបាលម្ដាយរបស់លោកដែលកំពុងមានជម្ងឺ។
ការប្រគល់ថវិកាសម្រាប់ថ្លៃព្យាបាលម្ដាយអ្នកសិល្បករវ័យក្មេងខាងលើនេះ គឺបានធ្វើតាមរយៈការបាញ់ពី ABA ឯកឧត្តម សេង ទៀត ជំនួយការផ្ទាល់របស់សម្តេច ទៅកាន់គណនីរបស់លោកបញ្ញាសិទ្ធឈ្មោះ Ka Panhasith ផ្ទាល់តែម្ដង និងបានបង្ហោះព្រោងព្រាត់តាមរយៈបណ្តាញសង្គម និងមានការចែករំលែក អបអសាទរចំពោះការទទួលបាននូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំចំពោះក្រុមគ្រួសារអ្នកសិល្បៈមួយនេះ។
យ៉ាងណាមិញ ក្រៅពីការសារចូលរួមត្រេកអរ និងអរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជូនថវិកាដ៏ច្រើននេះ ក៏មានកូនទាហានថ្នាក់តូចម្នាក់សូមមិនបង្ហាញអត្តសញ្ញាណចូលសម្តែងមតិក្នុង ខមិន ថា «វាសនា អ្នកសិល្បៈ តែងតែ ល្អជាង ទាហានជានិច្ច» មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកឡើងថា អ្នកសិល្បៈខ្លះ ពេលមានបាន ដើរលេង ហឺហារ ទាល់ធ្លាក់ខ្លួនឈឺចាប់ផ្តើម ដង្ហោយអោយមហាជនជួយហើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ នៅបណ្ដាញផ្សព្វផ្សយព័ត៌មានក្នុងស្រុកបានលាតត្រដាងពីជីវិតពិតរបស់តារាសម្ដែងលោក បញ្ញាសិទ្ធ ក្រោយបាត់មុខលោកពីវិស័យសិល្បៈមួយរយៈ គឺប្រុសវ័យក្មេងរូបនេះ បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ព្យាបាលជំងឺម្ដាយ ដោយមើលឃើញភាពកត្តញ្ញូចំពោះម្ដាយដូច្នេះហើយ ទើបសម្តេចលោកមានចិត្តអាណិតអាសូរ និងបានប្រគល់ថវិកាចំនួន ៣ម៉ឺនដុល្លារសម្រាប់ព្យាបាលតាមរយៈឯកឧត្តមសេងទៀតតែម្ដង៕