សរសើរក្រុមលោកពាក់មី និងនាយជីងចក់ ចេះរកមធ្យោបាយជួយគន្ធបុប្ផាបានល្អ

សិល្ប៖ នៅក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម ផ្ការីកគ្រប់រដូវ និង ជីងចក់ All Star កាលពីយប់មិញនេះ ឃើញថាទាំងពីរក្រុមពិតជាលេងបានល្អៗខ្លាំងណាស់ ទាំងដែលពួកគេមិនមែនជាកីឡាករអាជីពនោះទេ ម្នាក់ៗនៅក្នុងក្រុមបានព្យយាមលេងដោយអស់ពីកម្លាំងកាយចិត្ត ដើម្បីយកជ័យជំនះឲ្យក្រុមរៀងៗខ្លួន ។

នៅក្នុងក្រុម ផ្ការីកគ្រប់រដូវ ឃើញថាមានតារាសម្ដែង និងកំពូលតារាចម្រៀង ល្បីៗជាច្រើនដែលមិនត្រឹមតែច្រៀងបានពិរោះតែមួយមុខនោះទេ ថែមទាំងមានសមត្ថភាពលេងបាល់បានយ៉ាងល្អថែមទៀត ដោយលោក គូម៉ា លេងបានយ៉ាងល្អនៅក្នុងការប្រកួត និងបញ្ជូនបាល់ឲ្យសមាជិកក្រុម លោក កក្កដា ស៊ុតបញ្ចូលទីបានដោយជោគជ័យថែមទៀតផង ។

ក្រលេកមកមើលក្រុម ជីងចក់ All Star វិញក៏មានសមាជិកជាតារាចម្រៀងនិងអ្នកសិល្បៈល្បីឈ្មោះជាច្រើនដែរ ដោយមានលោក Den suffer លេងបានយ៉ាងល្អក្នុងការប្រកួត ព្រមទាំងបានស៊ុតបញ្ចូលទីផងដែរ និងមានកីឡាករមួយរូបនៅក្នុងក្រុមគឺលោក កឺកឺ ជាប់ឈ្មោះជាកីឡាករដួលច្រើនជាងគេនៅក្នុងការប្រកួតមួយនេះ តែលោកក៏បានរកគ្រាប់បាល់ឲ្យក្រុមបានចំនួនមួយគ្រាប់ផងដែរ ។

គួរបញ្ជាក់់ផងដែរថា ក្រុមផ្ការីកគ្រប់រដូវ បានយកឈ្នះក្រុម ជីងចក់ All Star ដោយលទ្ធផល ៧ ទល់និង ៤ ។


អត្ថបទដែលជាប់ទាក់ទង