ផ្ទុះការគាំទ្រខ្លាំងកាលពីយប់មិញ ការប្រកួតបាល់ទាត់រវាងក្រុមពូចក់ និងនាយពាក់មី តោះមកដឹងពីហ្វេនពួកគាត់វិញម្តង(មានវីដេអូ )

សិល្ប៖ កាលពីល្ងាចថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣នេះ មានការប្រកួតមិត្តភាពរវាងក្រុម ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ប៉ះជាមួយក្រុម ជីកចក់ All Star ដែលការប្រកួតនេះបានធ្វើឡើងនៅស្តាតចាស់ និងចាប់ផ្ដើមលេងនៅវេលាម៉ោង ៦ ល្ងាច ក្នុងគោលបំណងរកប្រាក់ដែលបានមកពីម្ចាស់ស្ពនសឺ ដើម្បីឧបត្ថម្ភទៅកាន់មន្ទីពេទ្យ គន្ធបុប្ផា ។

ខណៈដែលការប្រកួតកំពុងតែប្រព្រឹត្តទៅហើយនោះ ក៏នៅតែមានអ្នកគាំទ្រនៅតែបន្តមកជាហូរហែយ៉ាងច្រើនពេញស្តាតតែម្ដង ដែលធ្វើឲ្យការប្រកួតមួយនេះកាន់តែគគ្រឹកគគ្រេងប្រៀបដូចជាការប្រកួតជម្រើសជាតិអញ្ចឹង ទាំងដែលពួកគាត់មិនមែនជាកីឡាករអាជីពក៏ដោយ ។

បើយោងតាមរយៈការសាកសួរពីក្រុមការងាររបស់ Media 365 Daily ទៅកាន់អ្នកដែលបានមកទស្សនាបាល់ទាត់ ពួកគាត់បានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងដែលបានមកចូលរួមទស្សនាការប្រកួតនេះ ហើយវាពិតជាប្លែកភ្នែកមែនទែនដែលបានឃើញអ្នកនៅក្នុងវិស័យសិល្បៈមកប្រកួតបែបនេះ ហើយពិតជាចំណាញណាស់បានមកមើលបាល់ទាត់ហើយ ថែមទាំងបានជួប Idol ក្នុងចិត្តថែមទៀត ។

ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកដែលមកទស្សនាបាល់ទាត់កាលពីយប់មិញ ភាគច្រើនគឺគាំទ្រទៅលើក្រុម ផ្ការីកគ្រប់រដូវរបស់ នាយពាក់មី ៕


អត្ថបទដែលជាប់ទាក់ទង