មួយគូទៀតហើយ ! ពេលនេះតារាចម្រៀង Original song លោក Kai បានបើកចំហទំនាក់ទំនងពិសេសជាមួយស្រីស្អាតម្នាក់នេះ

សិល្ប៖ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានឃើញគណនី Instagram របស់តារាចម្រៀង Original song លោក Kai និងស្រីស្អាត Monyneath Sindy បានបង្ហោះរូបគូជាមួយគ្នានៅលើគណនីរៀងៗខ្លួន ខណៈដែលបានឃើញដូច្នេះហើយ មហាជនក៏បានដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស្នេហារវាងកម្លោះសង្ហារម្ចាស់បទខ្យល់ និងកញ្ញារូបស្រស់អ្នកខេត្តសៀមរាបរូបនេះ ។

យ៉ាងណាមិញកាលពីពេលកន្លងទៅ អ្នកទាំងពីរធ្លាប់បានមហាជនសង្ស័យរួចមមកហើយថាមានទំនាក់ទំនងពិសេសជាមួយគ្នា ដោយយោងតាមរយៈការចាប់បានតម្រុយមួយចំនួនដូចជា រូបភាពដែលមានរបស់ប្រើខ្លះនៅលើខ្លួន ដែលអ្នកទាំងពីរបានពាក់ និងវីដេអូដើរកាន់ដៃគ្នាជាដើម ប៉ុន្តែនៅក្នុងវីដេអូនោះបានត្រឹមតែឃើញខ្នង និងដំណើរនៃការដើរតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថាស្រីស្អាត Monyneath Sindy អ្នកខេត្តសៀបរាបរូបនេះត្រូវបានមហាជនស្គាល់នាងយ៉ាងច្បាស់នៅលើបណ្ដាញសង្គម Tiktok តាមរយៈការលេងនិងសម្ដែងធ្វើត្រាប់តាមបទ “ ឈឺក្បាលខ្លាំងណាស់ ” ៕


អត្ថបទដែលជាប់ទាក់ទង