ចូលចិត្តបទណាជាងគេក្នុងចំណោម Lip Sync Version របស់តារាចម្រៀងហង្សមាសទាំងនេះ

សិល្ប៖ថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀង ប្រភេទ Lip Sync Version ជាច្រើនបទ ដែលច្រៀងដោយតារាចម្រៀងល្បីៗ ស្ថិតនៅក្នុងទ្រនុំយក្សមួយនេះ ប៉ុន្តែ Media 365 Daily សូមលើកយកតែកំពូលតារាចម្រៀងយុវវ័យប្រុសស្រី ៤ រូបនេះប៉ុណ្ណោះ ដើម្បីស្វែងរកប្រជាប្រិយភាព ម្ចាស់បទមួយណាដែលទទួលបានការពេញចិត្តជាងគេ រួមមាន៖

១. កញ្ញា ចំរើន សុភ័ក្ត្រ ច្រៀងបទ “ សារភាពក៏គេមិនស្រលាញ់ ”នៅក្នុងបទចម្រៀងបានបង្ហាញអំពីអារម្មណ៍របស់នារីម្នាក់ដែលលួចស្រលាញ់គេតែម្នាក់ឯង ប៉ុន្តែមិនហានសារភាព និងសុខចិត្តនៅបន្តធ្វើត្រឹមជាអ្នកស្គាល់គ្នាក៏អស់ចិត្ត ។

២. លោក លីម តិចម៉េង ច្រៀងបទ “ឯកភាព ” បទមួយនេះបានរៀបរាប់ពីអារម្មណ៍មនុស្សប្រុសម្នាក់ឈឺចាប់មួយដែលបានខ្លួនបានជ្រៀសរើសមនុស្សខុស ដូចយកមកធ្វើបាបខ្លួន ប៉ុន្តែយល់ព្រមនិងឯកភាពឲ្យគេចាក់ចេញទៅវិញតាមសម្រួលបើសិនជាគេអស់ចិត្ត ។

៣. កញ្ញា ប៉ាច គីមមួយ ច្រៀងបទ “ 4 ឆ្នាំចាំខុស ” ដែលនៅក្នុងបទមួយនេះបានបង្ហាញអំពីមនុស្សស្រីម្នាក់ បានរង់ចាំមនុស្សដែលខ្លួនស្រលាញ់អស់រយៈពេល ៤ ឆ្នាំ ប៉ុន្តែម្នាក់នោះមិនបានត្រឡប់មករកនាងវិញទេ ទើបធ្វើឲ្យនារីម្នាក់មានការឈឺចាប់ មួយដែលដក់ជាប់នៅនឹងទ្រូង គ្មានថ្ងៃអាចបំភ្លេចបាន ។

៤ . កញ្ញា ឈីន រតនៈ ច្រៀងបទ “ ខ្ញុំពិតជា SAD ខ្លាំងណាស់ ” ដោយក្នុងបទមួយនេះ បង្ហាញពីមនុស្សស្រីម្នាក់ដែលរងនូវការឈឺចាប់ខ្លាំងពេកស្ទើរតែបាត់បង់ស្នារតី ហត់នឿយជាមួយបញ្ហាដែលបានជួបប្រទះ ហើយចឹងទៅកន្លែងមួយដែលស្ងប់ស្ងាត់រំសាយនូវអារម្មណ៍សោកការទាំងឡាយចោល ។

សូមទស្សនាវីដេអូខាងក្រោមនេះ នឹងកុំភ្លេចចូលរួម ខម្មិនផងណា បទចម្រៀងរបស់ Idol រូបណា ដែលអ្នកចូលចិត្តជាងគេ សូមខម្មិន ខាងក្រោមនេះ



អត្ថបទដែលជាប់ទាក់ទង