រិទ្ធ ប្រុសពៅ គម្លាតពីសិល្បៈមួយរយៈ ព្រោះរវល់សំងំធ្វើរឿងមួយនេះ

សិល្ប៖ តារាចម្រៀង Original song លោក រិទ្ធ ប្រុសពៅ មួយរយៈចុងក្រោយនេះហាក់បីដូចជា មិនសូវមានបទចម្រៀងថ្មីៗ ចេញជូនអ្នកគាំទ្រស្ដាប់កម្សាន្តប៉ុន្មានទេ ព្រោះតែលោករវល់រៀបចំការងារថ្មីៗមួយចំនួន ដូចជាពេលនេះលោក បានបើកស្ទូឌីយូរបស់ខ្លួនឯងដ៏ធំមួយ ព្រមទាំងមានការបើកបង្រៀនសិស្សធ្វើបទភ្លេងថែមទៀតផង ។

យ៉ាងណាមិញបន្ទាប់ពីរៀបចំការងារ និងស្ទូឌីយូរួច លោកក៏បានចេញនូវបទចម្រៀងមួយបទផងដែរ គឺបទ “ ហ៊ានសួរគេអត់ ? ” ហើយបទមួយនេះកាន់តែធ្វើឲ្យអ្នកស្ដាប់ Sad ខ្លាំងជាងបទមុនៗទៀត តួយ៉ាងបទ “ មាននឹកអូនទេបង ” របស់លោកពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈបទមួយនេះលោក កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត ។

គួរបញ្ជាក់ផងដែរថាតារាចម្រៀង Original song រូបនេះមិនត្រឹមតែមានសំឡេងច្រៀងបានយ៉ាងពិរោះតែមួយមុខនោះទេ ប៉ុន្តែលោកក៍នៅមានសមត្ថភាពអាចធ្វើការងារជាច្រើនមុខទៀតដូចជា ដឹកនាំការសម្ដែង ថតវីដេអូ ថតរូប សរសេរបទចម្រៀង និពន្ធបទភ្លេង ហើយលោកក៏ជា CEO MAGIC RECORDS STUDIO ថែមទៀតផង ៕


អត្ថបទដែលជាប់ទាក់ទង