ខាត់ សុឃីម បង្ហើបតម្រុយបើកមុខជំនួញថ្មីទី៤ បន្ថែមពីលើការងារសិល្បៈ
សិល្ប៖ កាលពីពេលកន្លងទៅនេះអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់មកជាមួយសារមួយដោយរៀបរាប់ថា “ បន្ថែមមុខរបរថ្មី ជួបគ្នាឆាប់ៗ ជួយគាំទ្រផងចាស ! See you Soon ១. តន្ត្រីបុរាណសម័យ ខាត់សុឃីម ២.Mochy Cosmetics ៣. ដីឡូត៍ខាត់សុឃីម ៤.???? ” ការដាក់សញ្ញាសួរបែបនេះអាចថា អ្នកនាងនៅមិនទាន់ប្រាប់ថាមុខរបរដែលគ្រោងនឹងបើកនេះជាអ្វីឲ្យច្បាស់នោះទេ ទុកឲ្យមហាជនសាកទស្សន៍ទាយ។
ជាមួយគ្នានេះក្រៅពីការងារជាអ្នកសិល្បៈហើយអ្នកនាង ខាត់សុឃីម ក៏មានជំនួញនៅក្នុងដៃជាច្រើន ព្រមទាំងដំណើរការយ៉ាងជោគជ័យផ្ទួនៗគ្នា ទើបធ្វើឲ្យអ្នកនាងមានចំណូលច្រើន និងអាចបន្តបើកជំនួញផ្សេងៗបន្ថែមទៀតដែលខ្លួនស្រលាញ់នៅថ្ងៃខាងមុខ។
គួរបញ្ជាក់ផងដែរថា ជុំវិញរឿងរ៉ាវ ដែលតារាស្រីពហុជំនាញ ខាត់ សុឃីម គ្រោងនឹងបើកមុខរបរថ្មីបន្ថែមទៀតនេះ ត្រូវបានអ្នកនៅក្នុងរង្វង់សិល្បៈ និងមហាជននាំគ្នាអបអរសាទរ ព្រមទាំងជូនពរឲ្យអ្នកនាងជោគជ័យនៅក្នុងមុខរបរថ្មីនេះទៀតផងដែរ៕