ដាដាវ បង្ហោះរូបប៉ុន្មានសន្លឹកលេងស្ទីលថ្មីៗ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

សិល្ប៖ តារាសម្ដែង និងជាពិធីការនីស្រីស្អាត ដាដាវ ជារឿយៗតែងតែឃើញនាងបង្ហោះរូបភាពដែលមានការលេង ស្ទាយសំលៀកបំពាក់ និងស្ទីលថតថ្មីៗ នៅលើបណ្ដាញសង្គមFacebook និង Instagram របស់នាង ហើយកាលពីពេលថ្មីៗនេះ ក៏បានឃើញនាងបង្ហោះរូបលេងស្ទីលបែបថ្មីស្លៀកឈុតពណ៌ខ្មៅយ៉ាងស្រស់ស្អាត និងកំពុងឆក់យកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។

ជាមួយគ្នានេះតារាសម្ដែងរូបស្រស់ ដាដាវ បានក្ដោបតំណែងជាតារាបង្ហាញម៉ូដ និងជាទូតសុច្ឆន្ទៈឲ្យផលិតផលជាច្រើនផងដែរនៅក្នុងស្រុក ពីព្រោះរូបនាងមានទាំងសម្រស់ស្រស់ស្អាត មានទេពកោសល្យនិងជំនាញជាច្រើនមុខ ព្រមទាំងមានចំណេះដឹងខ្ពស់ថែមទៀតផង ។

គួររំឭកផងដែរថា តារាស្រីរូបនេះបានប្រឡូកចូលក្នុងវិស័យសិល្បៈប្រមាណជា ៧ ឆ្នាំ នាងបានអភិវឌ្ឍន៍ខ្លួនយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជាបានកសាងនូវស្នាដៃជាច្រើន និងទទួលបានការគាំទ្រ ព្រមទាំងមានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីនាងបានបោះជំហានចូលក្នុងការសម្ដែងរឿងភាគខ្លីមួយ ដែលមានចំណងជើងថា “ The High School Love ” នៅអំឡុងឆ្នាំ ២០១៧ ។


អត្ថបទដែលជាប់ទាក់ទង