តារាជើងចាស់លោកស្រី ច័ន្ទ តារាទី បង្ហោះរូបគូជាមួយ ទេព រិន្ទដារ៉ូ និយាយថាកាលពីក្មេងមិនដែលបានធ្វើរឿងមួយនេះជាមួយគ្នាទេ(មានវីដេអូ)

សិល្ប៖ កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះបានឃើញគណនី Facebook របស់តារាសម្ដែងជើងចាស់លោកស្រី ច័ន្ទ តារាទី បង្ហោះរូបភាពមួយសន្លឹកជាមួយតារាសម្ដែងជំនាន់៨០ ដូចគ្នា គឺលោក ទេព រិន្ទដារ៉ូ ដោយភ្ជាប់មកជាមួយសារបែបលេងសើចមួយឃ្លាថា “ សុំឱបបង្អួតក្មេងៗបន្តិចចុះ ហាហា កាលនៅពីក្មេងថតចប់មិនដែលបានឱបគ្នាទេ ដល់ពេលអស់អារម្មណ៍ទើបបានឱបគ្នាលេង ហាស ហាស ”។

យ៉ាងណាមិញក៏តែងតែឃើញតារាជើងចាស់ទាំងពីររូបនេះ បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើនជាមួយគ្នា ដោយសមត្ថភាព ព្រមទាំងមានទេពកោសល្យសម្ដែងបានយ៉ាងល្អនោះ ទើបធ្វើឲ្យអ្នកទាំងពីរ មានប្រជាប្រិយភាព និងទទួលបានសន្ទុះនៃការគាំទ្រខ្លាំង ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញបានមកដល់ពេលបច្ចុប្បន្ន។

គួររំឭកផងដែរថា តារាសម្ដែងជើងចាស់លោកស្រី ច័ន្ទ តារាទី និង លោក ទេព រិន្ទដារ៉ូ បានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីជំនាន់ទសវត្សរ៍ ៨០-៩០ មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ននេះក៏នៅតែមានទស្សនិកជន ទាំងក្មេងចាស់ នៅតែគាំទ្រស្រលាញ់ចូលចិត្តចំពោះការសម្ដែងរបស់ពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង