ម្ចាស់ផលិតកម្ម KH ធ្លាក់ខ្លួនអស់ទាំងជម្រក ខានទាំងជួបមុខកូនៗជាច្រើនឆ្នាំ (មានវីដេអូ )

សិល្ប៖ លោក គឹម ហេង ម្ចាស់ផលិតកម្ម KH បាននិយាយរៀបរាប់ទាំងភ្នែកអំពីទុក្ខលំបាកដែលត្រូវធ្លាក់ខ្លួនលក់ផ្ទះអស់ ចំណែកប្រពន្ធក៏ចាកចោលលោក ឯកូនប្រុសស្រីវិញក៏មិនដែលខ្វល់ខ្វាយ និងមិនដែលមកលេងលោកទេតាំងតែពីចាក់ចេញពីផ្ទះ កូនខ្លះសូម្បីតែរៀបចំពិធីមង្គលការក៏មិនបានអញ្ជើញលោកឲ្យចូលរួម រីឯកូនមួយទៀតគ្រាន់តែជា Friend នៅក្នុង Facebook ជាមួយគ្នាក៏ Block លោកចោលដែរ ហើយលោកក៏បានបន្តទៀតថា លោកគេងនឹកកូនរៀងរាល់ថ្ងៃ រង់ចាំមើលតែផ្លូវកូនមកលេងផ្ទះ ប៉ុន្តែចាំបាត់ៗរយៈពេល ៥ ឆ្នាំមកហើយ ។

ទាំងនេះជាការលើកឡើងរបស់លោក គឹម ហេង ម្ចាស់ផលិតកម្ម KH តាមរយៈការសម្ភាសរបស់លោក អួន សារ៉ាត់ ដែលបានទៅសាកសួរសុខទុក្ខ លោកដល់គេហដ្ឋានផ្ទាល់កាលពីពេលថ្មីៗនេះ ។

គួររំឭកផងដែរថាលោក គឹម ហេង គឺជាម្ចាស់ផលិតកម្ម KH ដែលមានឈ្មោះល្បីល្បាញខ្លាំងកាលពីអំឡុង ១០ ឆ្នាំមុន ហើយក៏មានតារាចម្រៀងល្បីៗឈ្មោះ និងអ្នកសិល្បៈជាច្រើនផងដែរ ដែលបានធ្លាប់បានជ្រកកោនក្នុងផលិតកម្មមួយនេះដោយមានដូចជា កញ្ញា សុខ ពិសី កញ្ញា សុខ ស្រីនាង អ្នកនាង ទូច ស្រីល័ក្ខ អ្នកនាង យក់ ថិតរដ្ឋា និងលោក ប៉ែន ចំរុង ។

កញ្ញា សុខ ពិសី
កញ្ញា សុខ ស្រីនាង
អ្នកនាង យក់ ឋិតរដ្ឋា
អ្នកនាង ទូច ស្រីល័ក្ខ

លោក ប៉ែន ចំរុង

អត្ថបទដែលជាប់ទាក់ទង