លីវ ជីលី សោកស្ដាយខ្លាំងដែលមិនអាចចូលTop បាន ហើយត្រូវមកជួបរឿងហួសចិត្តនេះទៀត

សិល្ប៖ ក្រោយចប់ការប្រកួត បវរកញ្ញា នៅឯប្រទេសប៉ូឡូញហើយ ស្រាប់តែបានឃើញលីវ ជីលី បានបង្ហោះសារមួយរៀបរាប់ថា “ នាងខ្ញុំ Miss Supranational Cambodia 2023 សូមលើកម្រាមដៃ ១០ សំពះសុំទោសពីប្រទេស Poland ដោយមិនអាចចូល TOP24 បាន នាងខ្ញុំខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ” ។

យ៉ាងណាមិញបន្ទាប់ពីសោកស្ដាយដែលមិនអាចចូល TOP24 បានមួយរឿងទៅហើយ ស្រាប់តែ Miss Supranational Cambodia 2023 រូបនេះបានបង្ហោះ សារជាថ្មី ដោយប្រាប់ថា ខ្លួនបានបាត់លុយចំនួន ១០០០ ដុល្លារ ដែលលុយនោះទុកសម្រាប់បង់វ៉ាលី ព្រមទាំងចោរបានលួចឆ្នាំងសាកទូរស័ព្ទទៅថែមទៀតផង ដោយបានចាត់ទុកថា ទាំងនេះជាអនុស្សាវរីយ៍ដ៏អាក្រក់មួយសម្រាប់នាង។

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញានេះ គឺធ្វើឡើងនៅឯប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ៕


អត្ថបទដែលជាប់ទាក់ទង