លោក យូរ៉ូ ទម្លាយពីមូលហេតុដែលខានធ្វើវីដេអូប្រមាណជិត ៥ ឆ្នាំ (មានវីដេអូ )

សិល្ប៖ មហាជនធ្លាប់តែឃើញលោក យូរ៉ូ ធ្វើវីដេអូលេងសើចបែបសប្បាយៗ ប៉ុន្តែមិនដែលដឹងទេថាលោក ធ្លាប់បានកើតនៅជម្ងឺមួយដែលគេឲ្យឈ្មោះថា “ ជម្ងឺបាក់ទឹកចិត្ត ” ហើយលោកបានប្រើប្រាស់ថ្មាំដើម្បីព្យាបាលជម្ងឺនោះអស់រយៈពេល ៦ ខែ ជាមួយគ្នានេះ លោក យូរ៉ូ ក៏បានលើកឡើងអំពីអាការៈនៃជម្ងឺបាក់ទឹកចិត្តនេះថា ជម្ងឺមួយនេះមិនត្រឹមតែធ្វើឲ្យពិបាកចិត្តគិតច្រើន និងប៉ះដល់សតិអារម្មណ៍តែប៉ុណ្ណោះទេ ប៉ុន្តែជម្ងឺនេះបានធ្វើឲ្យលោកមានបញ្ហាដល់ថ្នាក់ ស្វិតជើងម្ខាង ទៀផង ។

ស្របគ្នានេះដែរ មូលហេតុដែលធ្វើឲ្យលោកបានចាកចេញពីជម្ងឺដ៏អាក្រក់មួយនេះបាន ក៏ដោយសារ មានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន និងពន្យល់ណែនាំព្រមទាំងបង្ហាញផ្លូវដែលត្រូវត្រឹម និងមិនឲ្យលោកបោះបង់ចោលនូវសមត្ថភាពដែលលោកមានទេ ត្រូវតែត្រឡប់មកធ្វើវីដេអូវីញ ។

ជាមួយគ្នានេះ បន្ទាប់ពីលោកបានវិលត្រឡប់មកធ្វើវីដេអូសារជាថ្មីក្រោយស្ងាត់ប្រមាណជាជិត ៥ ឆ្នាំ គឺលោកនៅតែមានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រខ្លាំងដូចពេលមុនដដែល លើសពីនោះលោកក៏បានចេញនូវចម្រៀងមួយបទទៀផងដែរ ដែលមានចំណងជើងថា “ អាចម៍ ” តាមរយៈបទមួយនេះលោកកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត ។

គួរបញ្ជាក់ផងដែរថា ទាំងនេះជាការឡើងរបស់លោក យូរ៉ូ តាមរយៈកម្មវិធី “ អ្នកជិតខាង ” របស់ស្ថានីយទូរទស្សន៍ PNN ៕

 

អត្ថបទដែលជាប់ទាក់ទង