ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ក្រោយបានឃើញការសម្ដែងរបស់សិស្សអនុវិទ្យាល័យ ម្រាក (មានវីដេអូ )

សិល្ប៖ កាលពីពេលថ្មីៗនេះមានអនុវិទ្យាល័យមួយឈ្មោះ ម្រាក បានឲ្យសិស្សថ្នាក់ទី ៨ ស្លៀកពាក់រៀបចំតុបតែងខ្លួនបែបបុរាណសម្ដែងក្នុង បទចម្រៀងយីកេមួយដែលមានចំណងជើងថា “ ត្រូវឆ្លើយយ៉ាងណា ” ដែលចម្រៀង មួយនេះបានដកស្រង់ចេញពីក្នុងសាច់រឿង “ម៉ាក់ថឺង ” កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងនៅលើបណ្ដាញសង្គម Facebook មិនត្រឹមតែប៉ុណ្ណោះទេ ក៏នៅមានការសម្ដែងតាមឈុតឆាកនៃរឿងផ្សេងៗទៀតផងដែរដូចជា រឿង “ តេជោយ៉ត ” និងរឿង “ ធនញ្ជ័យ ” ជាដើម។

នេះបើយោងតាមការឲ្យដឹងបន្ថែមតាមរយៈគណនី Facebook មួយដែលមានឈ្មោះថា “ ឡេង ណាលី” បានបង្ហោះវីដេអូមួយនេះ ព្រមទាំងភ្ជាប់មកជាមួយសារដោយរៀបរាប់ដូច្នេះថា “ គោលបំណងគឺដើម្បីអភិរក្សអ្វីជាវប្បធម៌ខ្មែរបុរាណ ដោយសង្កេតឃើញថាបរិបទនៃសង្គមបច្ចុប្បន្ន យុវវ័យសម័យឥឡូវមួយចំនួនច្រើនមានទំនោរទៅរកភាពមិនប្រក្រតី ដែលប្រាសចាកពីវប្បធម៌របស់ខ្មែរ ” ។

យ៉ាងណាមិញក៏ឃើញមានមហាជន អ្នកនិយមលេងនៅលើបណ្ដាញសង្គម Faecbook ជាច្រើនបាននាំគ្នាចូលទៅ Comment សរសើរមិនដាច់ពីមាត់ ព្រមទាំងសម្ដែងនូវអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះការសម្ដែងមួយនេះ ហើយអ្វីដែលកាន់ពិសេសទៀតនោះក៏មានមហាជនបានពោលពាក្យមួយឃ្លាយ៉ាងមានអត្ថន័យថា “ នេះគឺជាគ្រាប់ពេជ្ររបស់កម្ពុជា ”៕

អត្ថបទដែលជាប់ទាក់ទង